ភ្នំពេញ៖ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ( Hanuman Beverages) ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលនឹងមានផលិតផលសក្កដានុពលជាច្រើននាពេលអនាគត។ ហនុមានប៊ែវើរីជីស ចែកចាយផលិតផលដំបូង គឺស្រាបៀរ ហនុមាន ដែលកំពុងមានសន្ទុះនៃការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងមួយនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយនឹង សិល្បៈករក្មេង ក្នុងវ័យ ២៤ឆ្នាំ មកពីក្រុមហ៊ុន បារមីប្រូដាក់សិន ដែលពោរពេញដោយទេពកោសល្យ និងកំពុងតែពេញនិយមជាខ្លាំងខាងច្រៀង និងនិពន្ធបទភ្លេងរ៉េបនៅប្រទេសកម្ពុជា ជាទូតសុច្ឆន្ទៈរយៈពេល ២ឆ្នាំ ។

កម្មវិធីចុះកិច្ចព្រមព្រៀង 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិជាចំបង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។ នៅក្នុងផែនការនោះដែរ ក្រុមហ៊ុន  មានបំណងរួមសហការជាមួយអ្នកដែលមានទេពកោសល្យកំពូលៗនៅក្នុងប្រទេស ដូចជាសិល្បករ វណ្ណដា ដែលតែងផលិត និងរចនាសិល្បៈមានគុណភាពលំដាប់ខ្ពស់ និងមានមហិច្ឆតាឈានទៅប្រកួតលើឆាកអន្តរជាតិ។

នៅក្នុងឆ្នាំថ្មី ​២០២២ នេះ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ព្រមទាំងសិល្បករ វណ្ណដា នៃ ក្រុមហ៊ុនបារមីប្រូដាក់សិន នឹងរៀបចំគម្រោងកម្មវិធីសិល្បៈដ៏ធំដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងលើកកម្ពស់វិស័យតន្ត្រី ដើម្បីឲ្យអ្នកគាំទ្រដែលនឹងចូលរួម ទទួលបាននូវបទពិសោធន៍កំសាន្តថ្មីប្លែក និងរីករាយ។ ក្រុមហ៊ុនទាំងពីរក៏មានបំណងនឹងវិនិយោគលើការផលិតតន្រ្តី ដោយការរចនាដ៏ប្រណីត ដើម្បីលើកកំពស់វប្បធម៌ខ្មែរ ក្នុងគោលបំណងផ្សព្វផ្សាយទៅអន្តរជាតិផងដែរ។

កម្មវិធីចុះកិច្ចព្រមព្រៀង 

នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក Chas Geschke បានថ្លែងអំពីការសហការជាមួយសិល្បករ វណ្ណដា ជាទូតសុច្ឆន្ទៈនៃ ក្រុមហ៊ុនហនុមានប៊ែវើរីជីស និង ក្រុមហ៊ុនបារមីប្រូដាក់សិន ថា៖

ប្រសាសន៍លោក Chas Geschke 
វណ្ណដា 

ស្ទើរតែមិនគួរឲ្យជឿទេ ដែលលោក វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានអ្នកស្រឡាញ់គាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់លោក ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។ យើងអាចមើលឃើញការគាំទ្រ តាមរយៈបទ ចម្រៀង «Time to Rise» ដែលមានការចូលរួមដោយ ព្រឹទ្ធាចារ្យ គង់ ណៃ។ បើគិតពីថ្ងៃចាក់ផ្សាយមកទល់ពេលនេះ បទចម្រៀង «Time to Rise» មានការចូលទស្សនារហូតដល់ ៨៥ លានដង ដែលជាកំណត់ត្រាថ្មីមួយក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យរបស់ វណ្ណដា បាននាំមកនូវការចុះកិច្ចព្រមព្រៀង ចែកចាយតន្ដ្រីជាសកលជាមួយនឹង ADA នៃក្រុមហ៊ុន Warner Music Group សរបញ្ជាក់ឲ្យឃើញពីភាពផ្លាស់ប្ដូរនៃសម័យថ្មី ដែលតន្ដ្រីខ្មែរបានចូលរួមនៅក្នុងវិស័យតន្ដ្រីក្នុងលំដាប់ពិភពលោក។ ទន្ទឹមនឹងនេះ ទាំងអ្នកគាំទ្រក្នុងស្រុក និងអន្តរជាតិ បានទន្ទឹងរង់ចាំនូវការបង្ហាញពីតម្លៃវប្បធម៍ទៅតាមរយៈការលាយបញ្ជូលគ្នា រវាងតន្ដ្រីបុរាណ និងសម័យចូលគ្នា ក្នុងអាល់ប៊ុម $KULL 2 ខាងមុខនេះ។

កម្មវិធីចុះកិច្ចព្រមព្រៀង 

ក្នុងនាមជាទូតសុច្ឆន្ទៈ  វណ្ណដា បានបញ្ជេញអារម្មណ៍រំភើបជាខ្លាំង ដែលមានឱកាសរួមសហការជាមួយនឹង ក្រុមហ៊ុន ហនុមានប៊ែវើរីជីស វណ្ណដា និយាយថា៖

ការលើកឡើងរបស់លោក វណ្ណដា 

ឆ្នាំ ២០២២ នេះ គឺជាឆ្នាំដែលពោរពេញទៅដោយក្ដីសង្ឃឹមសម្រាប់ប្រទេសកម្ពុជា ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលបានទទួលជោគជ័យ ផ្តល់ឱកាសឲ្យប្រទេសកម្ពុជាបើកទ្វារសេដ្ឋកិច្ចឡើងវិញ ហើយសង្ឃឹមថា កម្មវិធីផ្សាយបន្តផ្ទាល់ និងអាជីវកម្មលក់ដូរអាចបើកដំណើរការជាប្រក្រតីវិញ។

ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និង វណ្ណដា រួមគ្នាតំណាងឲ្យមុខមាត់ថ្មីនៃសិល្បៈខ្មែរ និងមុខជំនួញ ដែលមាន មហិច្ឆតាឆ្ពោះទៅមុខដែលមិនធ្លាប់មានពីមុនមក ក្នុងព្រះរាជាណាចក្រកម្ពុជា៕

កម្មវិធីចុះកិច្ចព្រមព្រៀង 
កម្មវិធីចុះកិច្ចព្រមព្រៀង 
កម្មវិធីចុះកិច្ចព្រមព្រៀង 
កម្មវិធីចុះកិច្ចព្រមព្រៀង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]