កម្សាន្ត៖ អាចនិយាយបានថា កម្មវិធីTilkTokជាអេបមួយកំពុងល្បីខ្លាំងនាពេលបច្ចុប្បន្ន ហើយប្រទេសកម្ពុជាយើង គេសង្កេតឃើញមានការពេញនិយមលេងច្រើន មិនចាញ់បណ្ដាប្រទេសផ្សេងៗឡើយ។ ដោយសារកម្មវិធីអេបមួយនេះ អាចឲ្យមហាជនទាំងក្មេងចាស់អាចចូលលេងដើម្បីសប្បាយ បំបាត់ភាពអផ្សុក ឬទំនេរពីការងារផ្សេងៗ។ ប៉ុន្តែគេក៏ឃើញមានយុវវ័យជាច្រើន ទទួលបានផលប្រយោជន៍ពីការលេងកម្មវិធីមួយនេះ រហូតទទួលបានការចាប់អារម្មណ៍ មានម្ចាស់ផលិតផលជាច្រើនទាក់ទងពួកគេជួយផ្សាយឲ្យទៀតផង។ 

ពិតណាស់ ដោយមានយុវវ័យជាច្រើន ទទួលបានឱកាសការងារច្រើនជាបន្តបន្ទាប់ ស្របពេលគណនីTikTokរបស់ពួកគេ មានមហាជនស្គាល់ និងចូលចិត្តច្រើន ទើបធ្វើឲ្យបណ្ដាក្រុមហ៊ុនមួយចំនួនទាក់ទងផ្ដល់ការងារជូនយ៉ាងដូច្នេះ។ ក្រៅពីថតផ្សាយផលិតផល គេក៏ឃើញមានបុគ្គលមួយចំនួន បានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែង ព្រមទាំងបានសម្ដែងក្នុងខ្សែភាពយន្តច្រើន និងទទួលបានតំណែងជាតួឯកថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ទោះផ្ដើមពីការលេងTikTok តែបុគ្គលប៉ុន្មានរូបបានផ្លាសប្ដូរវាសនាខ្លួនឯង ក្លាយជាបុគ្គលល្បី មានការងារច្រើននោះមានដូចជា៖ 

១៖ លោក  ផាន់ រុង

លោក ផាន់ រុង បច្ចុប្បន្នលោកតែងតែបង្កើយវីដេអូ និងចេញបទចម្រៀងថ្មីៗ ដើម្បីបំពេញតាមតម្រូវការហ្វេន ហើយគណនីលោកផ្ទាល់មានអ្នកចូលទៅ Like និងSubcribeច្រើនគួរនឹកស្មានមិនដល់ ខណៈដែលទើបតែបង្ហាញមុខលើបណ្ដាញសង្គម។ 

លោក ផាន់ រុង

២៖ ម៉ាក់ ល័ក្ខ

ចាប់ផ្ដើមពីអ្នករាំ ហើយលេងTikTokធម្មតា ប៉ុន្តែ ម៉ាក់ល័ក្ខ អាចផ្លាស់ប្ដូរខ្លួនឯងបានយ៉ាងលឿន ខណៈមានមហាជន និងយុវវ័យជាច្រើនចូលចិត្ត។ ហើយបច្ចុប្បន្ន គេឃើញនាងទទួលបានការងារច្រើនជាបន្តបន្ទាប់ ម្យ៉ាងនាងក៏ទទួលបានឱកាសក្លាយជា BAជាច្រើនទៀតផង។ 

២៖ ម៉ាក់ ល័ក្ខ

៣៖ អ្នកនាង សុខ លីន

ផ្ដើមពីអ្នកផាត់មុខធម្មតា តែក្រោយពេលលេង TikTok មានអ្នកស្គាល់ច្រើនអ្នកនាង សុខ លីន បានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែង ហើយគេឃើញនាងបង្ហាញមុខក្នុងខ្សែភាពយន្តច្រើនជាបន្តបន្ទាប់ផងដែរ។ 

 អ្នកនាង សុខ លីន

៤៖ កញ្ញា សេក កញ្ចនា 

តារាស្រីវ័យក្មេងកញ្ញា សេក កញ្ចនា ត្រូវបានគេស្គាល់តាមរយៈTikTok ដែលចូលចិត្តសម្ដែង រាំបែបកំប្លុកកំប្លែង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបច្ចុប្បន្ននាងក៏ទទួលបានការងារច្រើនផងដែរ។ 

កញ្ញា សេក កញ្ចនា

៥៖ កញ្ញា លីអ៊ីន 

តារាវ័យក្មេង លីអ៊ីន បច្ចុប្បន្នទទួលបានការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព និងរូបសម្រស់ស្ងាតបែបឃ្យូតៗ ហើយចំណុចចាប់ផ្ដើមធ្វើឲ្យមហាជនស្គាល់ក៏ដោយសារការលេងTikTok។ 

កញ្ញា លីអ៊ីន

៦៖ លោក ផាត់តា ភូ

ច្រើនឆ្នាំមកហើយដែលតារាប្រុសលោក ផាត់តា ភូ បានបង្ហាញខ្លួនក្នុងវិស័យសិល្បៈ តាមរយៈការសម្ដែងរឿងផ្សេងៗ ដោយចំណុចចាប់ផ្ដើមធ្វើឲ្យមហាជនស្គាល់ក៏ដោយសារការលេងTikTok មិនខុសពីតារាខាងលើឡើយ។

លោក ផាត់តា ភូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]