ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា មន្ត្រីរបស់អគ្គនាយកដ្ឋាន បានរកឃើញនូវបង្គានាំចូល ប្រមាណជាង ១០០ គីឡូក្រាម ដែលមានផ្ទុកសារធាតុ​ចាហួយ។

តាមការបញ្ជាក់ពីប្រភពអគ្គនាយកដ្ឋាន បានឱ្យដឹងទៀតថា  បង្គាដែលរកឃើញមានផ្ទុកសារធាតុចាហួយនេះ នាំចូលមកពីប្រទេសវៀតណាម តាមច្រកព្រំដែនខេត្តកំពត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នេះ មន្រ្តីជំនាញសាខាក.ប.ប. ខេត្តកំពត បានចុះសហការត្រួតពិនិត្យបង្គាស្រស់នាំចូលនៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ក្នុងចំណោមបង្គានាំចូលសរុបចំនួន ១៣តោន៦២៥គីឡូក្រាម មន្រ្តីជំនាញបានរកឃើញបង្គាចំនួន ១២៨គីឡូក្រាមមានសារធាតុ CMC (ចាហួយ) ។ មន្រ្តីជំនាញបានដកហូតបង្គាដែលមានសារធាតុ CMC ទាំងនោះទៅកម្ទេចចោលតាមនីតិវិធី៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាពរូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]