រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បងប្អូននិយមលេងបណ្តាញសង្គម ភាគច្រើន ប្រាកដជាជ្រាបរួចហើយថា មង្គលការកូនប្រុសស្រីត្រកូលអភិជនខ្មែរសព្វថ្ងៃនេះ ហាក់មានការប្រណាំងប្រជែងគ្នាខ្លាំង ក្នុងការរៀបចំដេគ័ររោងជ័យ និងភូមិគ្រឹះរបស់ខ្លួន ក្នុងថ្ងៃមង្គលការជាខ្លាំង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ជាថ្ងៃមង្គលការរបស់ថៅកែស្រី ហាងដេគ័រផ្កាល្បីឈ្មោះបំផុតនៅកម្ពុជាគឺ Bliss Wedding ដោយបានរៀបចំនៅ OCIC ដែលក្នុងនោះ ទិដ្ឋភាពក្នុងរោងជ័យ គ្រាន់តែឃើញហើយ មហាជនចំហមាត់ មិនដឹងកើតជាតិណា បានដូចគេនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នេះអាចចាត់ទុកជារោងជ័យ ដែលមានការរៀបចំធំជាងគេមិនធ្លាប់មាននៅក្នុងស្រុក ដែលមានផ្ការត់ពេញស្កេះស្កះ ស្ទើរតែដូចក្នុងព្រៃផ្កា ជាងនេះទៅទៀត រកតែសាច់អគារមួយចំណិត ស្ទើរមិនឃើញនោះឡើយ ព្រោះតែក្នុងរោងនេះ រៀបចំផ្កាបិទជិតឈឹង ដែលតាមការប៉ាន់ស្មានរបស់អ្នកលេងបណ្តាញសង្គម ការដេគ័រនេះ អាចចំណាយទឹកប្រាក់មិនក្រោម កន្លះលានដុល្លារនោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភពរូបភាព ៖ One memory
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]