រាជធានីភ្នំពេញ÷ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ បាតុករដែលជាអតីតបុគ្គលិកនៅណាហ្គាវើលចំនួនជិត មួយពាន់នាក់ បានបន្តធ្វើកូដកម្មដោយសន្តិវិធី លើកទី៤៧ នៅ តាមដងផ្លូវរដ្ឋសភា ជិតស្ថានទូតអូស្រ្តាលី ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារដំណោះស្រាយចំពោះវិវាទការងារជាមួយ ក្រុមហ៊ុន និងអំពាវនាវឱ្យដោះលែងតំណាងពួកគេទាំង ៨នាក់ ដែលត្រូវបានចាប់ខ្លួន។
យ៉ាងណាមិញ ក្នុងអំឡុងពេលកូដកម្មនោះ គណៈកម្មការអន្តរក្រសួងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ-១៩ នៃក្រសួងសុខាភិបាល ក៏បានចុះទៅពិនិត្យទីតាំង កូដកម្ម ហើយភ្លាមៗនោះមានលោកគ្រូពេទ្យម្នាក់ បានលុតជង្គង់អង្គុយចុះ លើកដៃសំពះសុំឲ្យបាតុករទាំងអស់ទៅធ្វើតេស្តកូវីដ ដោយរូបភាព និងវីដេអូឃ្លីបនោះ បានផ្ទុះកក្រើកពេញបណ្តាញសង្គមតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា ផ្អែកតាមលិខិតមួយច្បាប់របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យក្រុមបាតុករដែលជាអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គា អញ្ជើញទៅធ្វើតេស្តរកមេរោគកូវីដ បន្ទាប់ពីបានរកឃើញស្រ្តីម្នាក់ វិជ្ជមានកូវីដ១៩៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]