ភ្នំពេញ៖ ច្រើនឆ្នាំកន្លងមកហើយ ដែលក្នុងសង្គមសិល្បៈខ្មែរមានតារាភេទទី៣អាចឈានជើង ក្លាយខ្លួនជាតារាល្បីប្រចាំប្រទេសបាន ក៏ដោយសារពឹងផ្នែកទៅលើសមត្ថភាព និងទេពកោសល្យពីធម្មជាតិ។ ពិតណាស់ បើទោះបីមានតារាមួយចំនួលចូលសិល្បៈដំបូងស្លៀកពាក់តែងខ្លួនបែបមនុស្សប្រុស តែក្រោយសង្គមកាន់តែទទួលភេទទី៣មិនរើសអើងមក គេឃើញតារាភេទទី៣ជាច្រើនចាប់ផ្ដើមរៀបចំខ្លួន ស្លៀកសម្លៀកបំពាក់ស្រីដោយបើកចំហរ។ 

ម្យ៉ាងវិញទៀត ទោះបីជាមនុស្សប្រុសតុបតែងខ្លួនឲ្យដូចទៅនឹងមនុស្សស្រីក៏ពិតមែន តែមើលទៅពិតជាស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍មិនចាញ់ស្រីពិតប៉ុន្មានឡើយ។ លើសពីនេះទៅទៀត តារាភេទទី៣មួយចំនួនបានសម្រេចចិត្តផ្លាស់ប្ដូរខ្លួនឯងទាំងស្រុង ដោយធ្វើការវះកាត់កែភេទពីឲ្យក្លាយជាមនុស្សស្រីពិតប្រាកដ។ មិនតែប៉ុណ្ណោះ បើនិយាយពីការងារក្នុងវិស័យសិល្បៈ គេក៏ឃើញតារាភេទទី៣មានការងារច្រើន រវល់សឹងគ្មានពេលសម្រាកគ្រប់ៗគ្នាតេម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាភេទទី៣ដែលវិវត្តន៍ខ្លួន កែប្រែសម្រស់ខ្លួនឯងកាន់តែស្អាតជាងមុននោះមានដូចជា៖ 

១៖ រ៉ូលីន

អាចនិយាយបានថា រ៉ូលីន ជាតារាចម្រៀងមួយរូបមានសម្លេងពីរោះ ហើយតារារូបនេះតែងខ្លួនតែពេលទៅចូលរួមកម្មវិធី ឬការងារផ្សេងៗក្នុងវិស័យសិល្បៈប៉ុណ្ណោះ បន្ទាប់ពីនោះស្លៀកសម្លៀកបំពាក់មនុស្សប្រុសធម្មតា។ បើនិយាយពីការផ្លាស់ប្ដូររូបរាង និងសម្រស់តារារូបនេះ ទោះមិនធ្លាប់ឆ្លងកាត់កែសម្ផស្ស តែក៏ផ្លាស់ប្ដូរច្រើន ហើយស្អាតជាងមុន។ 

រ៉ូលីន ពីមុន និងបច្ចុប្បន្ន

២៖ ផេន ខេត

គួរឲ្យភ្ញាក់ផ្អើលដែល ផេន ខេត សម្រេចចិត្តវះកាត់កែភេទឲ្យក្លាយជាមនុស្សស្រីពិត បើនិយាយពីរូបសម្ផស្ស តារារូបនេះបានផ្លាស់ប្ដូរសម្រស់ស្ទើរ១៨០ដឺក្រេ មើលទៅស្អាតជាងពេលចូលសិល្បៈដំបូងៗទៅទៀត។ 

ផេន ខេត ពីមុន និងបច្ចុប្បន្ន

៣៖ យ៉េយ៉េ

យ៉េយ៉េ ជាតារារូបមួយដែលអាចសម្ដែង ធ្វើពិធីករបានល្អ បើនិយាយដល់រូបសម្រស់ តារារូបនេះក៏ផ្លាស់ប្ដូរមុខមាត់ខ្លួនឯងមិនធម្មតាផងដែរ ដោយពេលនេះកាន់តែស្អាតប្លែកជាងមុន។ 

យ៉េយ៉េ ពីមុន និងបច្ចុប្បន្ន

៤៖ ​ស៊ីងស៊ីង

ចាប់ផ្ដើមពីចំណុចអ្នករាំតាមក្លឹប ក្លាយជាតារាមួយរូបទទួលបានប្រជាប្រិយភាព បច្ចុប្បន្ន ស៊ីងស៊ី បានកែដើមទ្រូង ហើយសម្រស់ក៏មើលទៅស្អាតប្លែក ខុសគ្នាឆ្ងាយពីរូបពីមុនផងដែរ។ 

ស៊ីងស៊ីង

៥៖ ម៉ែសេះ

ម៉ែសេះ ត្រូវបានគេស្គាល់ តាមរយៈការថតរឿងខ្លូៗបែបកំប្លែង បើក្រឡេកមើលការតែងខ្លួនពីមុននិងពេលនេះគឺខុសគ្នាឆ្ងាយ បើទោះបីមិនទាន់តែងស្រីចំ១០០ភាគរយ តែក៏ឃើញមានភាពស្រស់ស្អាតលេចធ្លោមិនចាញ់ស្រីពិត។ 

 ម៉ែសេះ ពីមុន និងបច្ចុប្បន្ន

៦៖ ហ៊ាហ័ង

បើនិយាយដល់ ហ៊ាហ័ង គេឃើញពេលខ្លះតែងខ្លី ពេលខ្លះតែងខ្លូនស្លៀកសម្លៀកបំពាក់ប្រុសធម្មតា តែបើប្រៀបធៀបពីសម្រស់ពីមុន និងបច្ចុប្បន្នមិនដូចគ្នាឡើយ ដោយសារបច្ចុប្បន្នមានភាពស្រស់ស្អាតជាង ហើយគ្រប់ពេលតែងស្រីម្ដងៗ ដូចស្រីពិតអីចឹងដែរ។ 

ហ៊ាហ័ង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]