គ្នាយើងដឹងអត់ថា ជំងឺអញ្ចាញធ្មេញអាចបណ្ដាលឲ្យមានបញ្ហាសុខភាពដទៃទៀតជាច្រើន។ អ្នកមានបញ្ហាអញ្ចាញធ្មេញទាំងអស់ មិនសុទ្ធតែមានជំងឺផ្សេងទេ ដូចគ្នាដែរអ្នកដែលមានជំងឺអ្វីផ្សេង ក៏មិនមែនសុទ្ធតែប្រឈមនឹងការឈឺអញ្ចាញធ្មេញដែរ។ ប៉ុន្តែបើយោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ជំងឺទាំងមួយចំនួនមានទំនាក់ទំនងនឹងបញ្ហាអញ្ចាញធ្មេញ។
១. ជំងឺបេះដូង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការស្រាវជ្រាវចេញផ្សាយនៅក្នុងទស្សនាវដ្ដី BMJ Open បានរកឃើញថា អ្នកដែលមានជំងឺអញ្ចាញធ្មេញមានហានិភ័យខ្ពស់នៃបញ្ហាបេះដូង រួមទាំងជំងឺខ្សោយបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺវង្វេងទាក់ទងនឹងកង្វះលំហូរឈាមទៅខួរក្បាល ពីព្រោះវាអាចនាំឲ្យរលាកប្រព័ន្ធសរសៃឈាមបេះដូង ប្រសិនបើបន្តរយៈពេលយូរ។ ជាក់ស្ដែង បាក់តេរី អាចជាមូលហេតុនៃទំនាក់ទំនងរវាងជំងឺបេះដូង និងជំងឺអញ្ចាញធ្មេញ។ យ៉ាងណាមិញ អ្នកស្រាវជ្រាវថា ត្រូវការការស្រាវជ្រាវបន្ថែម ដើម្បីយល់ដឹងកាន់តែច្បាស់ពីទំនាក់ទំនងនេះ។
២. ជំងឺទឹកនោមផ្អែម
គ្នាយើងមួយចំនួនតែងតែគិតថា ជំងឺទឹកនោមផ្អែមអាចនាំឲ្យមានការវិវត្តទៅជាជំងឺអញ្ចាញធ្មេញ។ ផ្ទុយទៅវិញ បើយើងប្រៀបធៀបជាមួយនឹងអ្នកដែលមិនមានជំងឺអញ្ចាញធ្មេញ យើងឃើញថាអ្នកមានជំងឺអញ្ចាញធ្មេញងាយប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ ច្រើនជាង នៅថ្ងៃអនាគត។
៣. លិង្គមិនឡើងរឹង
ទន្ទឹមនឹងនេះដែរ បញ្ហាលិង្គមិនឡើងរឹងអាចប៉ះពាល់ដល់បុរសដែលមានអាយុលើសពី ៤០ឆ្នាំ។ បញ្ហាស្មុគស្មាញមួយនេះ អាចបណ្ដាលមកពីកត្តាផ្លូវចិត្ត និងផ្លូវកាយ តួយ៉ាងដូចជាការជក់បារី ការញ៉ាំគ្រឿងស្រវឹង ក៏ដូចជាការលើសសម្ពាធឈាម។ បន្ថែមពីនេះ ជំងឺអញ្ចាញធ្មេញក៏ជាកត្តាចម្បងដែលបង្កើនហានិភ័យនៃបញ្ហាលិង្គមិនឡើងរឹងដូចគ្នា។
៤. ការធ្លាក់ចុះការយល់ដឹង
ការសិក្សាមួយចំនួន បានរកឃើញថាជំងឺអញ្ចាញធ្មេញ ការបាក់ធ្មេញ និងមុខងារនៃការយល់ដឹងមានទំនាក់ទំនងគ្នា។ ជាទូទៅ ជំងឺអញ្ចាញធ្មេញ គឺមានការទាក់ទងនឹងការកើនឡើងនៃការផ្ទុកជំងឺបេតាអាមីឡូអ៊ីតនៅក្នុងខួរក្បាល ដែលជាហេតុនាំឲ្យមានជំងឺAlzheimer’s (ជាជំងឺវង្វេងវង្វាន់)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]