កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣ ខែកុម្ភៈ តារា Youtuber Lee Jinho បានបង្ហោះវីដេអូថ្មីមួយនៅលើឆានែលរបស់ខ្លួន ដើម្បីជជែកអំពីតារាសម្តែង ដែលកំពុងឡើងកូដ លោក Im Jaehyuk ដែលថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការបង្ហាញខ្លួនរបស់ខ្លួន ក្នុងតួ Yang Daesu ក្នុងរឿង «All of Us are Dead»។ ជាមួយគ្នានេះ តារាយូធូប Lee Jinho បានបង្ហើបថា អស់រយៈពេល២ឆ្នាំមកនេះ Im Jaehyuk បានស្រក និងឡើងទម្ងន់សរុបប្រមាណ ១០០គីឡូក្រាម។

Lee Jinho បាននិយាយថា៖ «នៅពេលដែល តារាសម្តែងរូបនេះ បានចុះកិច្ចសន្យាដំបូងជាមួយភ្នាក់ងារ លោកបានស្រក ៣០ គីឡូក្រាម។ នេះត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារ»។ ក្នុងនោះ លោក​បាន​បន្ថែម​ថា៖ ទោះ​ជា​យ៉ាង​ណា តារាសម្តែង បាន​ឡើង​ទម្ងន់ ៣២ គីឡូក្រាម​ ក្នុង​តួអង្គរបស់លោក ​ក្នុង​រឿង «All of Us are Dead»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមលោក Lee Jinho តារាសម្តែងរូបនេះបានស្រកទម្ងន់ 25 គីឡូក្រាមទៀតចាប់តាំងពីការបញ្ចប់នៃការថតរឿងភាគរបស់ Netflix ដែលបច្ចុប្បន្នមានទម្ងន់ 82 គីឡូក្រាម។ តាមរយៈនេះ Im Jaehyuk បានស្រក និងឡើងទម្ងន់ជិត ១០០ គីឡូក្រាម ក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ តារាយូធូបរូបនេះ ក៏បានបង្ហើបថា ថ្វីត្បិតតែបច្ចុប្បន្នលោកមានប្រជាប្រិយភាពខ្លាំងក៏ដោយ ក៏តារារូបនេះនៅតែបន្តធ្វើការងារក្រៅម៉ោងយ៉ាងលំបាក ដូចជា លោកធ្វើជាអ្នកដឹកជញ្ជូនទំនិញជាដើម៕

លោក Im Jaehyuk
លោក Im Jaehyuk

 ប្រភព៖ Gstarlive

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]