ចិន៖ នៅថ្ងៃទី ៤ ខែកុម្ភៈ QQ បានរាយការណ៍ថា Kris Wu ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២១ ដែលវាជាង ១៨០ ថ្ងៃ ដែលបានកន្លងផុតទៅ នេះយោងតាមច្បាប់ចិនបច្ចុប្បន្ន ប្រសិនបើរយៈពេលឃុំខ្លួនលើសពី ៦ ខែនោះ នឹងមានករណី ដែលជនជាប់ចោទត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមិនតិចជាង ១០ ឆ្នាំ។

លើសពីនេះ QQ បានចែករំលែកព័ត៌មានថា Kris Wu អាចជាប់គុក 17 ឆ្នាំ ប្រសិនបើគាត់បំពានលើបទចោទប្រកាន់ទាំងអស់ ក្នុងបទចោទប្រកាន់គ្រឿងញៀន ផឹកស៊ី និងរំលោភលើជនរងគ្រោះ ករណីអនីតិជនជាច្រើននាក់ និងបទល្មើសផ្សេងទៀត ដែលគេបានចោតប្រកាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​ការ​ឆ្លើយ​តប​ បើតាមប្រភព Sina មានមេធាវី​បានចេញមកបញ្ជាក់ថា ប្រសិន​បើ​ការ​ស៊ើប​អង្កេត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ត្រឹម​ខែ​មីនា អតីតតារាប្រុសរូបនេះ នឹង​ត្រូវ​កាត់​ទោស នៅពេលនោះ Kris Wu បានបង្ហាញខ្លួន។

យ៉ាងណាមិញ បើតាមប្រភពមួយបានលើកឡើងថា Kris ជួបការលំបាកខ្លាំងនាពេលនេះ ព្រោះតារាវ័យ ៣២ឆ្នាំរូបនេះ ធ្លាប់មានជីវភាពធូរធារ មានសេរីភាព តែបែរជាទៅជាប់ពន្ធគារ រង់ចាំថ្ងៃកាត់ទោសទៅវិញ ដែលជិវិតធ្លាប់សល់សូន្យបែបនេះ។

ទោះជាយ៉ាងណាក៏ដោយ រឿងអាស្រូវនេះ បានធ្វើឲ្យ Kris Wu បាត់បង់កេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិ ជាប់គាំង និងទទួលសំណងជាច្រើនពីក្រុមហ៊ុន ដែលបានសហការប្តឹង នឹងបានជាប់បំណុលគេទៀតផង សូម្បីតែទ្រព្យសម្បត្តិរបស់តារាប្រុសរូបនេះ ក៏ត្រូវបានគេវ៉ៃត្រាក្រហម មិនអាចលក់ចេញដូច្នេះដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]