ភ្នំពេញ៖ ចូលដល់ដើមឆ្នាំ ថ្ងៃទី០៤ កុម្ភៈ ២០២២ ភ្លែត គោជល់ ដែលជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសប្រូម៉ូសិនដ៏គួរឲ្យរំភើប និងពិសេសអស្ចារ្យរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមកជូនដល់អតិថិជនដែលនិយមពិសាភេសជ្ជៈ គោជល់

ទិដ្ឋភាពក្នុងកម្មវិធីពិសេសរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពក្នុងកម្មវិធីពិសេសរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់

ក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅផ្សារទំនើប អ៊ីអនទី១ ក្រុមហ៊ុនប្រកាសថា «កំប៉ុងច្រៀង លុយ២០០លាន ​មានភ្លែត ជាមួយគោជល់» ជាប្រូម៉ូសិនដ៏ពិសេសអស្ចារ្យ​បំផុត និងមិនដែលធ្លាប់មានពីមុនមកទាល់តែសោះនៅក្នុងប្រទេសកម្ពុជា។ តាមរយៈប្រូម៉ូសិននេះ គោជល់ នឹងផ្តល់មហារង្វាន់ធំជាលុយសុទ្ធរហូតដល់ទៅ ២០០ លានរៀលឯណោះ។ 

ទិដ្ឋភាពក្នុងកម្មវិធីពិសេសរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់

ក្រុមហ៊ុនគោជល់បានឲ្យដឹងទៀតថា ប្រូម៉ូសិន «កំប៉ុងច្រៀង លុយ២០០លាន ​មានភ្លែត ជាមួយគោជល់» នឹងចាប់ផ្តើមផ្តល់ជូនពីខែកុម្ភៈនេះតទៅ។ ក្រៅពីមហារង្វាន់ជាលុយសុទ្ធរហូតដល់ទៅ ២០០ លានរៀលហើយនោះ គោជល់ក៏នឹងផ្តល់ជូននូវរង្វាន់ជាច្រើនទៀតផងដែរ ក្នុងនោះរូមមាន៖ ម៉ូតូ Honda Dream រថយន្តម៉ាក Ford Wildtrak ជាច្រើនគ្រឿង។

ទិដ្ឋភាពក្នុងកម្មវិធីពិសេសរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់

អ្វីដែលកាន់តែអស្ចារ្យមួយកម្រិតទៀតនោះ លោក ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈតំណាងផលិតផល គោជល់ ហើយបទ​ចម្រៀង​ original របស់ប្រូម៉ូសិន គោជល់ដែលច្រៀងដោយ​លោក នឹងបន្លឺឡើង​នៅ​ពេល​អតិថិជនគាស់ចំ Singing Can (កំប៉ុងច្រៀង) ​ជាមហារង្វាន់​ធំ​បំផុត ​​ដែលមានន័យថា ​អតិថិជននឹង​ឈ្នះ​រង្វាន់ជាប្រាក់សុទ្ធចំនួន ២០០ លាន​រៀលពី គោជល់

ទិដ្ឋភាពក្នុងកម្មវិធីពិសេសរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់
ទិដ្ឋភាពក្នុងកម្មវិធីពិសេសរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ បានថ្លែងឲ្យដឹងថា៖

តំណាងក្រុមហ៊ុន លោកបានបន្តបន្ថែមថា៖ 

អ្នកតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់

កំប៉ុងរង្វាន់មហាសំណាងរបស់ ​គោជល់ នឹងនាំមកនូវលាភសំណាងដ៏សែនអស្ចារ្យសម្រាប់អតិថិជនទាំងអស់ទាំងក្នុងទាំងក្រៅប្រទេសដែលនិយមពិសា គោជល់ រាល់ថ្ងៃហើយ​រង្វាន់​ទាំង​នោះ នឹង​អាច​ធ្វើ​ឲ្យ​ក្ដី​ស្រម៉ៃ​លោក​អ្នក​ក្លាយ​ជា​ការ​ពិតបាន​ភ្លាមៗ។ ក្រវិលកំប៉ុងមួយ អាចធ្វើឲ្យជីវិតលោកអ្នកផ្លាស់ប្តូរបាន! សូមបន្តគាំទ្រ និងពិសាភេសជ្ជៈ គោជល់ ​និងកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា៖ 

លោក ឆាយ វិរៈយុទ្ធ និងអ្នកតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់
អ្នកតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់

ជាងនេះទៅទៀត គោជល់ បានបង្កប់នូវបច្ចេកវិទ្យាថ្មីដើម្បីអាចតាមដានអ្នកឈ្នះដោយផ្ទាល់ និងផ្សាយផ្ទាល់ការផ្តល់រង្វាន់នៅលើ Facebook: https://www.facebook.com/redbullcambodia/ ទៀតផង។

សូមជ្រើសរើស គោជល់ ពិសា នៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្តការងារដ៏មមារញឹករបស់លោកអ្នក ព្រោះថា គោជល់ មានបន្ថែមនូវ វីតាមីនបេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗហើយ​បាន​ទាំង​រង្វាន់ និងក្លាយជាអ្នកមានទៀត​៕

ភេសជ្ជៈប៉ូវកម្លាំងគោជល់

ក្រុមហ៊ុន TCP Group ដែលត្រូវបានបង្កើតឡើង និងមានទីតាំងមូលដ្ឋាននៅក្នុងប្រទេសថៃ មានក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្មភេសជ្ជៈនិងអាហារ ហើយក៏ជាស្ថាបនិកនិងជាម្ចាស់នៃម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំងឈានមុខគេគឺគោជល់ (Red Bull) ផងដែរ។ ផលិតផលរបស់ TCP Group មាននៅក្នុងប្រទេសថៃ និងទូទាំងពិភពលោក។ ក្រៅពី គោជល់ (Red Bull) យើងក៏ផលិត និងលក់ផលិតផលរបស់យើងចំនួន ៦ ប្រភេទ ដែលស្ថិតនៅក្រោមម៉ាកសញ្ញាល្បីៗចំនួន ៩ ដូចខាងក្រោម៖

Energy Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា Kratingdaeng (គោជល់) Ready, Som Plus, និង Warrior
Electrolyte Beverages ស្ថិតនៅក្រោមម៉ាកសញ្ញា Sponsor
Functional Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា MANSOME, MANSOME Vitamin Water និង Hi!
Ready-to-Drink Tea   ស្ថិតនៅក្រោមម៉ាកសញ្ញា Puriku
Snacks ស្ថិតនៅក្រោមម៉ាកសញ្ញា Sunsnack និង
Beverage Flavor សម្រាប់រសជាតិដើមរបស់ភេសជ្ជគោជល់។

ភេសជ្ជៈប៉ូវកម្លាំង (Red Bull) ត្រូវបានចែកចាយក្នុងប្រទេសកម្ពុជាជាងមួយទសវត្សរ៍មកហើយ។ បច្ចុប្បន្ន Hero King គឺជាអ្នកចែកចាយពេញសិទ្ធិរបស់ភេសជ្ជៈ គោជល់ នៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង៖ https://www.tcp.com/en/tcp-global/asia/cambodia/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]