ភ្នំពេញ៖ អាចនិយាយបាន កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia ទើបតែបញ្ចប់ការប្រកួតស្វែងរកឃើញម្ចាស់ជ័យលាភីដល់ទៅ២រូបកាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២២។ ពិតណាស់ បើក្រឡេកទៅមើលបេក្ខនារីទាំងអស់ក្នុងអំឡុងពេលប្រកួត គេឃើញបេក្ខភាពជាច្រើនសុទ្ធសឹងតែពូកែ និងឆ្លាតគ្រប់ៗ ទោះបីមានអាយុតិចនៅក្មេងក៏ពិតមែន។ 

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះឮដំណឹងថា បេក្ខនារីមួយរូបក្នុងចំណោម Top10 Miss Teen International Cambodia យុវតីមានឈ្មោះ ទៀង បូរមី នឹងតំណាងឲ្យយុវតីកម្ពុជាតំបូងគេបង្អស់ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Teen Universe នាពេលខាងមុននេះ។ ជាមួយគ្នានេះដែរ បើមើលទៅលើរូបសម្រស់នាងពិតជាស្រស់ស្អាត ទាំងមុខមាត់ និងស្នាមញញឹមគឺស្រស់តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា យុវតី ទៀង បូរមី ឆ្នាំនេះនាងមានអាយុ ១៦ឆ្នាំ ហើយមានកម្ពស់ដល់ទៅ ១,៧០ម៉ែត្រឯណោះ។ ក្នុងនោះដែរ ក្រោយដឹងដំណឹងថាអតីតបេក្ខភាពTop10 រូបនេះនឹងទៅប្រកួតក្នុងកម្មវិធី Miss Teen Universe នៅប្រទេស ឌូបៃ មានអ្នកលេងបណ្ដាញសង្គមជាច្រើន ជូនពរនិងលើកទឹកចិត្តនាងគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

ទៀង បូរមី
ទៀង បូរមី
ទៀង បូរមី
ទៀង បូរមី
ទៀង បូរមី
ទៀង បូរមី
ទៀង បូរមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]