ថៃ៖ បច្ចុប្បន្ននេះ ជឿជាក់ថាមហាជនក៏ដូចជាអ្នកគាំទ្រតារាថៃ ប្រាកដជាស្គាល់តារាប្រុសស្រីដែលមានឈ្មោះនៅក្រោមនេះជាក់ជាមិនខានថា ពួកគេសុទ្ធតែជាតារាសម្ដែងនិងតារាចម្រៀងដែលមានសមត្ថភាពទេពកោសល្យសិល្បៈពូកែៗ គួរឲ្យសរសើរតែម្ដង។

ជាមួយគ្នានេះ ក្រោមហេតុផលដែលពួកគេប៉ិនប្រសប់ក្នុងការសម្ដែងរឿង និងពូកែខាងការងារសិល្បៈផ្សេងៗនោះហើយ ទើបធ្វើឲ្យទីផ្សារការងាររបស់តារាទាំងនេះ អាចរកប្រាក់ចំណូលបានច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើយើងងាកមកចាប់អារម្មណ៍អំពីស្ថានភាពគ្រួសាររបស់ពួកគេវិញ យើងឃើញថា តារាស្រីប្រុសទាំងនេះ សុទ្ធតែជាកូនអ្នកមាន មកពីគ្រួសារដែលពូកែរកស៊ីធ្វើមុខជំនួញលំដាប់ៗ ហើយមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានអចលនទ្រព្យជាច្រើន ដែលកត្តាទាំងនេះហើយ ទើបធ្វើឲ្យសំណាក់ហ្វេនៗ ដឹងហើយនាំគ្នាស្ញើចសរសើរអំពីជីវិតដ៏ល្អរបស់អាយដលជាហូរហែ៕

ពួកគេទាំងនោះរួមមាន៖

១.Punpun Suttata

  តារាស្រីរូបនេះ មានលោកឪពុកជាអ្នកប្រកបអាជីវកម្មនាំចូលនូវធ្យូងថ្មដ៏ល្បីក្នុងប្រទេស។  

Punpun Suttata

២.Golf Pichaya និង Mike D. Angelo

តារាពីរនាក់បងប្អូន Golf និង Mike ក៏មានគ្រួសារជាម្ចាស់ស្បែកជើងម៉ាកល្បី «Michelangelo» ដែលល្បីជាង ៣០ឆ្នាំនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនទៀត។

Golf Pichaya
Mike D. Angelo

៣.Peach Pachara និង Pok Passakorn

តារាប្រុសពីរនាក់បងប្អូន Peach និង Pok រូបនេះវិញក៏មានគ្រួសារជាម្ចាស់ក្រុមហ៊ុន Central Group ដែលជាជំនួញខាងអចលនទ្រព្យ អាជីវកម្មគ្រឿងបដិសណ្ឋារកិច្ច និងគ្រឿងសម្រាប់តុបតែងភោជនីយដ្ឋាន។

Peach Pachara
Pok Passakorn

៤.Pim Pimprapa

តារារូបស្រស់ Pim ក៏ជាកូនអ្នកលក់គ្រឿងម៉ាស៊ីនដែលនាំចូលពីប្រទេសជប៉ុនផងដែរ។

Pim Pimprapa

៥.Jespipat Tilapornputt

បើតាមការសង្កេតលើការរស់នៅក្នុងផ្ទះដ៏ប្រណីត និងប្រភពមួយចំនួនបានឲ្យដឹងថា Jes ជាកូនម្ចាស់ផ្សារទំនើបដ៏ធំមួយកន្លែងផងដែរ។

Jespipat

៦.Min Pechaya

តារាសម្ដែងស្រីរូបនេះ ក៏មានប៉ាម៉ាក់មានមុខជំនួញរកស៊ីខាងអចលនទ្រព្យ និងលក់សម្ភារៈសំណង់ផងដែរ។

Min Pechaya

៧.Yaya Urassaya

តារាសម្តែងលំដាប់ជួរមុខរូបនេះ ក៏មានលោកឪពុកជាជនជាតិបរទេស ជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់។

Yaya Urassaya

៨.James Ma

តារាប្រុសកូនកាត់ចិនរូបនេះ ក៏មានប៉ាបើកអាជីវកម្មនាំចេញនាំចូល អាជីវកម្មក្នុងក្រុមហ៊ុនអចលនទ្រព្យ និងមានដីធ្លីទុកសម្រាប់អភិវឌ្ឍជាច្រើន។

James Ma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]