បរទេស៖ នៅដើមឆ្នាំ ២០២២ នេះ សង្រ្គាមរវាងម៉ាកគ្រឿងសំអាងពីរបានផ្ទុះឡើង និងទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនច្រើនមែនទែន។ ដោយនៅក្នុងនោះ ពាក្យបណ្ដឹងមួយត្រូវបានដាក់បញ្ជូនទៅតុលាការសហព័ន្ធក្នុងរដ្ឋ Illinois កាលពីថ្ងៃទី ២៩ ខែមករា ពាក់ព័ទ្ធជាមួយម៉ាកគ្រឿងសំអាង Rare Beauty ដែលជាម៉ាកគ្រឿងសំអាងបង្កើតឡើងដោយតារាចម្រៀង Selena Gomez។
ជាមួយគ្នានេះទៀតសោត ម៉ាកយីហោគ្រឿងសំអាងមួយផ្សេងទៀតដែលមានឈ្មោះថា RareBeauty Cosmetics កំពុងស្វែងរកមធ្យោបាយប្តឹង និងប្រកាន់ជំហរទាមទារសំណង ១០លានដុល្លារផងដែរ ប្រសិនបើខាង Selena Gomez មិនចង់ពាក់ព័ន្ធនឹងរឿងបណ្តឹងនេះ។ ដោយគេបានចោតប្រកាន់ថា ក្រុមហ៊ុន Selena Gomez បានលួចម្លងឈ្មោះគ្រឿងសំអាងដូចទៅនឹងរបស់ពួកគេ ដែលជាហេតុនាំឲ្យអ្នកប្រើប្រាស់ភាន់ច្រឡំថាតើមួយណាជារបស់ពិតប្រាកដ? ហើយក្រុមហ៊ុន RareBeauty Cosmetics នេះក៏បានស្នើសុំឲ្យតុលាការដោះស្រាយរឿងនេះឲ្យបានលឿនបំផុត។
យ៉ាងណាមិញ មុនពេលកើតហេតុការណ៍នេះ អ្នកនិយមលេងអ៊ីនធឺណិតដែលជាហ្វេនៗរបស់តារាចម្រៀង Selena នាំគ្នាសើចនិងហួសចិត្តខ្លាំងណាស់ដែរ ព្រោះថា គ្រប់គ្នាដឹងយ៉ាងច្បាស់ហើយថា Selena Gomez បានចុះបញ្ជីការរក្សាសិទ្ធិឲ្យឈ្មោះថាគ្រឿងសំអាង Rare Beauty របស់នាងអស់រយៈពេលជាយូរណាស់មកហើយ។ ហើយនៅពេលដែលនៅសុខៗ មានក្រុមហ៊ុនមួយទៀតដែលមានឈ្មោះដូចគ្នាបែបនេះ មករករឿងវាដូចជាមិនទំនងទាល់តែសោះ ទើបធ្វើឲ្យមនុស្សជាច្រើនសង្ស័យថា នេះគ្រាន់ជាល្បិចដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីក្រុមហ៊ុនដើមបណ្ដឹង ឲ្យផលិតផលពួកគេលក់ដាច់ប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]