រាជធានីភ្នំពេញ ៖ តារាសម្ដែងស្រីពន្លកថ្មី កញ្ញា រចនា រ៉ាវ៉ាឌី ត្បិតតែជាតារាពន្លកថ្មី ដែលទើបតែប្រឡូកក្នុងវិស័យភាពយន្តរយៈជាង ៥ ទៅ ៦ឆ្នាំចុងក្រោយនេះពិតមែន ប៉ុន្តែយើងឃើញថា បច្ចុប្បន្នតារាស្រីរូបនេះ កំពុងក្ដោបបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែភាពប៉ិនប្រសប់ក្នុងការសម្ដែង ។

ទន្ទឹមនឹងនេះ ក្រោយចាប់ដៃគូសម្តែងជាមួយនឹង តារាប្រុស ព្រីន ជាតួឯកដូចគ្នាក្នុងរឿងភាគតែប៉ុន្មានរឿង ស្រាប់តែ អ្នកទាំងពីរ ត្រូវបណ្តាអ្នកគាំទ្រនាំគ្នាផ្គូផ្គង ព្រោះអ្នកទាំងពីរដើរតួជាមួយគ្នា ស៊ីចង្វាក់ខ្លាំង មិនតែប៉ុណ្ណោះ រាល់ចាប់ដៃគូជាតួឯកដូចគ្នា រឿងភាគទាំងនោះ តែងទទួលការគាំទ្រខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រឡេកមកមើលពីអ្នកទាំងពីរវិញ ក្រោយឆាកសម្តែង មហាជនក៏សម្គាល់ឃើញតែងបង្ហាញ ភាពស្និទស្នាលនិងផ្អែមល្អែមដូចគូស្នេហ៍នឹងគ្នា ជាងនេះទៅទៀត កៀកថ្ងៃបុណ្យនៃក្តីស្រលាញ់ ស្រាប់តែតារាស្រីរូបនេះ ទទួលបាច់ផ្កាក្រហមយ៉ាងស្រស់ស្អាតពី តារាប្រុស ព្រីន ធ្វើឲ្យហ្វេនឡើងរមួល ច្រណែនIdolស្វីតកប់ ប៉ុណ្ណឹងហើយ មិនច្បាស់ទៀតឫយ៉ាងណា។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី រចនា រ៉ាវ៉ាឌី និងតារាប្រុស ព្រីន
តារាស្រី រចនា រ៉ាវ៉ាឌី និងតារាប្រុស ព្រីន
តារាស្រី រចនា រ៉ាវ៉ាឌី និងតារាប្រុស ព្រីន
តារាស្រី រចនា រ៉ាវ៉ាឌី និងតារាប្រុស ព្រីន
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]