ខេត្តសៀមរាប៖ យុវសិស្សឈ្មោះ លីញ លីហួច អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី ៩G នៃវិទ្យាល័យ ១០មករា បានដួលសន្លប់ នៅក្នុងសាលា ហើយត្រូវបានមិត្តភក្តិ និងក្រុមការងារយុវជន បានលី រត់យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកុមារអង្គរ បង្កការភ្ញាក់ផ្អើលពេញសាលារៀន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើ ងនៅវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០ ២២ ស្ថិតនៅបរិវេណសាកលវិទ្យាល័យ ១០មករា ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មូលហេតុនៃការដួលសន្លប់នេះ ត្រូវបានគេអះអាងថា ថប់ដង្ហើម ហើយមិត្តភក្តិ បានលី រត់មកចូលមន្ទីរពេទ្យកុមារអង្គរ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមយុវជន បានប្រាប់ថា នៅពេលកើតហេតុ គឺពួកគេ កំពុងអង្គុយលេងនៅជុំគ្នា ក្នុងបរិវេណសាលា ខណៈពេលនោះ មិត្តភក្តិរៀនជាមួយគ្នា បានបបួលគ្នា ចូលទៅបន្ទប់រៀនវិញ ស្រាប់តែយុវសិស្ស លីហួច ដួលសន្លប់ លើស្មៅក្នុងសាលារៀនតែម្តង។
សិស្ស បានបន្តថា បន្ទាប់ពីមិត្តភក្តិដួលសន្លប់ភ្លាម ក្រុមយុវសិស្សរៀនជាមួយគ្នា ក៏បានលើកដាក់លើស្មា រត់ឆ្លងថ្នល់ ចូលពេទ្យកុមារអង្គរ ដែលនៅទល់មុខសាលារៀនស្រាប់ ដើម្បីជួយសង្គ្រោះបន្ទាន់។
ជុំវិញករណីខាងលើ ត្រូវបានលោក គឹមឡេង នាយកសាលាវិទ្យាល័យ ១០ មករា បានប្រាប់កោះសន្តិភាព តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា សិស្សប្រុស ដែលដួលសន្លប់ នៅក្នុងបរិវេណសាលាជាបន្តបន្ទាប់ គឺមានរហូតដល់ ៣នាក់ ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នានេះ។ មូលហេតុ ត្រូវបាននាយកសាលា លើកឡើងថា ដោយសារធាតុអាកាសក្តៅ និងមានផ្ទះថ្ម នៅជុំវិញសាលាខ្ពស់ៗ ដែលអាចធ្វើឲ្យខ្យល់ចេញចូលសាលា មិនគ្រប់គ្រាន់។
លោកនាយក បន្តថា ករណីសិស្សដួលសន្លប់នោះ ពុំមានប៉ះពាល់ដល់អាយុជីវិតឡើយ។ នៅឆ្នាំក្រោយ លោកនឹងរៀបចំដាក់ម៉ាស៊ីនត្រជាក់ឱ្យសិស្សរៀនឱ្យស្រួល កុំឱ្យមានការដួលសន្លប់ ដូចរាល់ឆ្នាំទៀត៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]