ថៃ៖ បច្ចុប្បន្ននេះ តារាសម្ដែងប្រុស លោក Alek Theeradeth ក៏កំពុងតែត្រូវបានអ្នកគាំទ្រជាច្រើន តាមដានពីសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ដែលបានបង្ហាញនៅលើបណ្ដាញសង្គម ទាំងរឿងការងារ និងរឿងឯកជន បន្ទាប់ពីបានរក្សាភាពនៅលីវអស់មួយរយៈ ព្រមទាំងរង់ចាំមើលពី ទំនាក់ទំនងថ្មីរបស់តារាប្រុសរូបនេះ

ដោយឡែក ថ្មីៗនេះ តារាប្រុស លោក Alek ស្រាប់តែធ្វើឲ្យហ្វេនៗជាច្រើនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហាញខ្លួន​ជាមួយនឹង តារាប្រុស លោក Krit Amnuaydechkorn ដែលនៅក្នុងនោះ អ្នកទាំងពីរបានបញ្ចេញនូវសកម្មភាព ក៏ដូចជាកាយវិការយ៉ាងស្និទ្ធស្នាល មានស្នាមញញឹមដ៏មានក្ដីសុខឲ្យគ្នាទៅវិញទៅមក ប្រៀបដូចជាគូស្នេហ៍បេះបិទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តាមរយៈរូបទាំងនេះ ក៏បានធ្វើឲ្យហ្វេនៗជាច្រើន មិនសង្ស័យមិនបានពីទំនាក់ទំនងដ៏ពិសេស របស់តារាប្រុសទាំងពីររូប បើទោះបីជានេះគ្រាន់តែជាការសម្ដែងមួយនៅក្នុងបទចម្រៀងតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Alek
Alek
Alek
 Krit
 Krit
Alek និង Krit
Alek និង Krit
Alek និង Krit
Alek និង Krit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]