រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយស្វែងរកឃើញ បាតុករអតីតបុគ្គលិកណាហ្គាវើលដ៍ តេស្តវិជ្ជមានកូវីដ១៩ហើយនោះ មន្ត្រីជំនាញបានប្រកាសជាបន្ទាន់ ឲ្យបាតុករផ្សេងៗទៀត ត្រូវធ្វើតេស្តដើម្បីរកមេរោគកូវិដ១៩ និងធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល ៧ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែធំ។

ទន្ទឹមនឹងនោះ គេឃើញ ក្រុមគ្រូពេទ្យលុតជង្គង់សំពះក្រុមបាតុករ ដើម្បីយកសំណាក ដែលគិតរហូតមកដល់ល្ងាចថ្ងៃទី ៥ កុម្ភៈ វេលាម៉ោង ៦និង៥០នាទីយប់ លទ្ធផល ក្នុងចំណោមបាតុករចំនួន ២៦៣នាក់ ក្នុងនោះ ៤នាក់រកឃើញវិជ្ជមានជំងឺកូវីដ១៩ ស្របពេល ការយកសំណាកនេះ មិនទាន់ធ្វើគ្រប់គ្នានៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យអ្នកដែលប៉ះពាល់ផ្ទាល់និងប្រយោល ជាមួយក្រុមបាតុករ ព្រមទាំងបងប្អូនបាតុករ ដែលមិនទាន់ធ្វើសំណាកវិភាគរកមេរោគកូវីដ១៩ ត្រូវទៅធ្វើតេស្តរកមេរោគតាមកន្លែងកំណត់នៅក្នុងមូលដ្ឋាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]