ភ្នំពេញ÷ កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជា បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញ ចេញពីវីរុស Covid-19 នៅលើគេហទំព័រ Nikkei (COVID-19 Recovery Index)។

ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៤៥ ទៅនៅ ចំណាត់ថ្នាក់១០៤វិញ បន្ទាប់ពីវីរុសទម្រង់ Omicron បាន បង្កឱ្យមានការផ្ទុះឡើងនូវករណីឆ្លងយ៉ាងច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា សន្ទស្សន៍មួយនេះគឺធ្វើការវាយតម្លៃប្រទេស និងតំបន់លើការគ្រប់គ្រងការឆ្លងវីរុស ការចាក់វ៉ាក់សាំង និងការចល័តទីនៅ ក្នុងសង្គម។ ចំណាត់ថ្នាក់កាន់តែខ្ពស់មានន័យថា ទីកន្លែង នោះបានងាកទៅកាន់តែជិតនឹងការងើបចេញពីវីរុស ដោយសារករណីឆ្លងមានចំនួនតិចជាងមុន ហើយអត្រានៃការ ចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាតសង្គមមិន សូវតឹងរ៉ឹងខ្លាំង ខណ:ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមួយនេះយ៉ាងស្វិតស្វាញ៕

រូបភាពតំណាង
តារាងចំណាត់ថ្នាក់

ប្រភព៖: Fresh New

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]