បរទេស៖ អ្នករាយការណ៍ព័ត៌មានរបស់ Bloomberg លោក Mark Gurman ជាទូទៅគឺជាប្រភពដែលអាចទុកចិត្តបាន សម្រាប់ពាក្យចចាមអារ៉ាមទាក់ទងនឹងផលិតផលរបស់ Apple ដូច្នេះមានការបង្ហាញថា ក្រុមហ៊ុនកំពុងកំណត់គោលដៅថ្ងៃទី8 ខែមីនា សម្រាប់ព្រឹត្តិការណ៍រដូវផ្ការីក ដើម្បីប្រកាសបង្ហាញ iPhone SE 5G ក៏ដូចជា iPad Air ដែលត្រូវបានកែលម្អឡើងវិញ ដោយបន្ថែម CPU ថ្មី និងសេវា 5G បំពាក់ទៅលើម៉ូឌែលចុងក្រោយ។

ពាក្យចចាមអារ៉ាមអំពីការអាប់ដេតសម្រាប់ iPhone SE មានតាំងពីមុនការប្រកាសបង្ហាញស៊េរី iPhone 13 ទៅទៀត ហើយឥឡូវនេះព័ត៌មាន Bloomberg និយាយថា យើងគួរតែរំពឹងថា នឹងឃើញបន្ទះឈីបលឿនជាងមុន និងកាមេរ៉ាដែលប្រសើរឡើងនៅក្នុងតួខ្លួន ដែលស្រដៀងគ្នានឹងម៉ូឌែលទូរសព្ទ ទំហំអេក្រង់4.7អ៊ីញបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ូឌែល iPhone SE បច្ចុប្បន្នត្រូវបានប្រកាសបង្ហាញ តាំងពីឆ្នាំ2020មកម្ល៉េះ ហើយការបន្ថែមឈីប A15 និងសេវា 5G នឹងធ្វើឲ្យ iPhone SE ជំនាន់បន្ទាប់ កាន់តែប្រសើរឡើង។ មិនទាន់មានការបង្ហាញ ពីជោគវាសនារបស់ Touch ID នៅឡើយទេ៕

រូបតំណាង

ប្រភព: The Verge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]