កម្មវិធីប្រឡងចម្រង Cambodian Idol រដូវកាលទី៥ កំពុងតែឈានចូលមកជាថ្មីដើម្បីជ្រើសរើសបេក្ខជន បម្រើជាចំណីអារម្មណ៍ថ្មីសម្រាប់ទស្សនិកជនទៀតហើយ ក្រោយទទួលបានភាពជោគជ័យជាប្រវត្តសាស្រ្តដែលជាកម្មវិធីប្រឡងចម្រៀងល្បីទទួលបានការគាំទ្រខ្លាំងបំផុតនៅកម្ពុជា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែបញ្ចេញ Poster រដូវកាលទី៥នេះភ្លាម អ្នកគាំទ្រជាច្រើននៃកម្មវិធីនេះ បានចាប់អារម្មណ៍ និងកំពុងតែត្រៀមខ្លួនដើម្បីដាក់ពាក្យចូលរួមប្រកួត ហើយរឹតតែរំជើបអារម្មណ៍បំផុតនោះគឺ Concept ថ្មីរបស់កម្មវិធីប្រចម្រៀងដ៏អស្ចារ្យនេះ ជាមួយនឹងការហោះហើរទៅដល់ទីអាវកាសរបស់គណៈកម្មការទាំង៤រូប។

រូបភាព

កំពូលតារាចម្រៀងទាំង៤រូបដែលជាគណៈកម្មការកាលពីរដូវកាលទី4 បានបន្តបេសកកម្មនូវរដូវកាលទី5នេះបន្តទៀត ដោយក្នុងនោះគឺមានកំពូលតារាចម្រៀងគណៈកម្មការ ឱក សុគន្ធកញ្ញា, ឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធ,​ និង សុខ សីឡាលីន។

សូមបញ្ជាក់ថា ពេលនេះកម្មវិធីបានចាប់ផ្តើមដាក់ពាក្យប្រលងហើយ ដូច្នេះកុំភ្លេចត្រៀមខ្លួន ដើម្បីតតាំងនៅលើឆាកដ៏អស្ចារ្យនៃកម្មវិធីប្រឡងចម្រៀងដ៏ធំជាងគេមួយនេះ ។ សូមបញ្ឃប់ភាពស្ទាក់ស្ទើរដើម្បីសម្រចក្ដីស្រម៉ៃរបស់ខ្លួន កែប្រែជីវិត កែប្រែជីវភាព ឈោងចាប់ឱកាសមាសកែប្រែអនាគតខ្លួនមួយរំពេចដោយសារកម្មវិធីប្រឡងចម្រៀងដ៏អស្ចារ្យមួយនេះ ។

បេក្ខជនជាច្រើននារដូវកាលមុនៗ បានកែប្រែជីវភាពរបស់ខ្លួនទាំងស្រុងក្លាយជាតារាចម្រៀងពេញសិទ្ធិដោយមានការកិត្តិយស មានការទទួលស្គាល់ពីមហាជន ព្រមទាំងមានជីវភាពល្អប្រសើរផងដែរ ។ ដូច្នេះអ្នកជោគជ័យបន្ទាប់លើវិថីនេះ អាចជារូបអ្នក !!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]