ចិន​៖ អស់រយៈពេលជាច្រើនថ្ងៃកន្លងទៅ បន្ទាប់ពី តារាស្រី Angelababy និង អតីតស្វាមី លោក Huang Xiaoming បានប្រកាសលែងលះគ្នាជាផ្លូវការ និងបានបញ្ចប់ដោយសន្តិវិធីក៏ដោយ តែក៏បានក្លាយជាបញ្ហាមួយដែលកំពុងតែធ្វើឲ្យ អ្នកគាំទ្រជាច្រើន ហាក់បង្ហាញក្ដីបារម្ភខ្លាំងបំផុត ទៅលើការបែងចែកទ្រព្យសម្បត្តិជាច្រើនរបស់អ្នកទាំងពីរ។ 

យ៉ាងណាមិញ ថ្មីៗនេះ យោងតាមទំព័រដ៏ល្បី BJH ស្រាប់តែមានអត្ថបទដ៏គួរឱ្យចាប់អារម្មណ៍មួយ ក្រោយពីបានបង្ហាញអំពី ការបែងចែកទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារតារាប្រុសស្រីទាំងពីរ។ នៅក្នុងនោះ ក៏មានការលើកឡើងពីទ្រព្យសម្បត្តិដែល លោក Huang Xiaoming រកបានយ៉ាងច្រើនក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ហើយ លោកថែមទាំងជាម្ចាស់អចលនទ្រព្យដ៏ធំ ដែលបានរាយប៉ាយ ពីទីក្រុងប៉េកាំង សៀងហៃ ហុងកុង រហូតទៅដល់ស្រុកកំណើតរបស់ខ្លួនគឺ ទីក្រុង Qingdao ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកមកមើលពីបែងចែលវិញ ដោយយោងតាមប្រភពដដែលនេះ បានឱ្យដឹងថា លោក Huang Xiaoming បានផ្តល់ឲ្យ Angelababy ដែលជាអតីតភរិយារបស់ខ្លួន នូវវីឡាទំនើបទំហំ ៦៥០ម៉ែតការ៉េ នៅសៀងហៃ ក្នុងតម្លៃជាង ១០០ លានយ័ន (ប្រហែល ១៥ លានដុល្លារ) ហើយវាក៏ជាទ្រព្យសម្បត្តិដែល តារាប្រុសរូបនេះ បានបែងចែកនៅពេលបានលែងលះគ្នា៕ 

គួរឲ្យកត់សម្គាល់ផងដែរថា កាលពីចុងខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្នុងរូបភាព Selfie ជាមួយប្រដាប់លេងក្មេងថ្មីនោះ តារាស្រី Angelababy បានបង្ហាញផ្ទៃខាងក្រោយដោយចៃដន្យ រួមទាំងជញ្ជាំង និងពិដាន ដែលមើលទៅដូចគ្នាបេះបិទ ទៅនឹងរូបថតដែល លោក Huang Xiaoming បានបង្ហោះមុននេះ។ ហើយវា គឺជា​វីឡា​ដ៏​ទំនើប​មួយ ដែលតារាប្រុសរូបនេះ បានឲ្យទៅអតីតភរិយា ដែលអាចនិយាយបានថា Angelababy មានទ្រព្យសម្បត្តិនេះរួចហើយ នៅពេលនាងសម្រេចចិត្ត ចែកផ្លូវជាមួយនឹងអតីតស្វាមី៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Angelababy 
 Angelababy 
 Angelababy និង Huang Xiaoming 
 Angelababy និង Huang Xiaoming 
 Angelababy និង Huang Xiaoming 
 Angelababy 
ផ្ទះដែល Angelababy បានពីអតីតស្វាមី
ផ្ទះដែល Angelababy បានពីអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]