កម្សាន្ត៖ ចាប់ពីការប្រកួត Miss Grand International 2021 ត្រូវបានបញ្ចប់ និងបានរកឃើញម្ចាស់មកុដ ដែលជាបេក្ខភាពតំណាងប្រទេសវៀតណាម នាង Nguyen Thuc Thuy Tien បវរកកញ្ញារូបនេះ បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពដែលបានបង្ហាញឡើងនៅលើឆាក ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ទៀតផង។ 

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះ ក៏ដូចជាបានធ្វើឲ្យមហាជននឹកស្មានមិនដល់នោះគឺ នាង Nguyen Thuc Thuy Tien ដែលជាម្ចាស់មកុដ Miss Grand International 2021 បានបំពេញបេសកកម្មការងារ​ជាមួយ​ក្រុមហ៊ុន MGI បាន​ប៉ុន្មាន​ខែមកនេះ និងរកបាន​ប្រាក់​ចំណូលយ៉ាងច្រើន​ចូល​ដល់​​ក្រុមហ៊ុន​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមប្រភព Miss Grand International ទី ៩ មកពីវៀតណាម បានឲ្យដឹងទៀតថា រូបនាងគឺជា បវរកញ្ញាម្ចាស់មកុដ ដែលរកចំណូលចូលដល់ក្រុមហ៊ុនច្រើនជាងគេបង្អស់ ដែលអាចរកបានប្រមាណ មិនតិចជាង ២ លានដុល្លារឡើយ។ ខណៈដែលពេលនេះ ខាងប្រទេសវៀតណាម កំពុងទាក់ទង បវរកញ្ញារូបនេះ ឲ្យថតផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលក្នុងមួយពាណិជ្ជកម្ម មានតម្លៃមិនតិចជាង ៥០ ម៉ឺនដុល្លារ នោះទេ៕  

ប្រភព៖ កោះសន្តិភាព

សូមទស្សនារូបភាពខាងក្រោម៖ 

Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]