កូរ៉េខាងត្បូង៖ កាលពីថ្មី ៗ នេះ តារាស្រីទោលTaeyeon ជាមេក្រុមចម្រៀងនារី Girls' Generation បានបង្ហាញរូបភាព Teaser ចុងក្រោយរបស់នាងសម្រាប់ «INVU» កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៃរូបរាងថ្មី។

ជាក់ស្តែង ក្នុង​រូបភាព​ប៉ុន្មានសន្លឹក ដែលបានចេញផ្សាយ Taeyeon​ បានលេងខ្លួនជាមួយរ៉ូបខ្លីវាលខ្នង បញ្ចេញល្វែងក្រោយ ឈរកាច់រាង ពិតជាសាកសមទៅនឹង រាងដ៏តូច្រឡឹងរបស់តារាស្រីរូបនេះខ្លាំងតែម្តង បូករួមទៅនឹង ពណ៌សក់ថ្មី ទឹកមុខស៊ីអារម្មណ៍ថែមទៀតនោះ បានធ្វើឲ្យមួយប្លង់ ទៅមួយប្លង់ទាក់ទាញខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អាល់ប៊ុមធំទី ៣ របស់នាង «INVU»  គ្រោងនឹងចេញនៅថ្ងៃទី ១៤ ខែកុម្ភៈ ខានមុខនេះ ដែលនេះជាកាលវិលត្រឡប់ របស់តារាស្រីរូបនេះ ចាប់តាំង ជាមួយនឹងបទចម្រៀងចុងក្រោយដែលមានចំណងជើងថា «Weekend» ដែលបានចេញផ្សាយកាលពីឆ្នាំទៅ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]