កំពត÷ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយជាមួយ សិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១ ទូទាំងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជាតិ នៅពហុកីឡដ្ឋានខេត្តកំពត។

ជាការគួរឲ្យកត់សម្គាល់ក្ន្នុងពិធីនាព្រឹកនោះ សម្រាប់សិស្សដែលទទួលបានជ័យលាភីទាំង ៣.៦៦៣នាក់ ទទួលបាននូវសំភារៈ និងថវិកាដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-សិស្សនិទ្ទេស A ចំនួន៧៥នាក់ ក្នុងម្នាក់ៗម៉ូតូ Honda Dream 2019 ម្នាក់១គ្រឿង និងថវិកា៤០ម៉ឺនរៀល សរុប៣០លានរៀល

-និទ្ទេស B ចំនួន២០២នាក់ ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀល សរុប៤០លាន ៤០ម៉ឺនរៀល

-និទ្ទេស C ចំនួន៥៥៩នាក់ ក្នុងម្នាក់ៗថវិកា១៥ម៉ឺនរៀល សរុប៨៣លាន ៨៥ម៉ឺនរៀល

-និទ្ទេស D ចំនួន១.២២៣នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល សរុប១២២លាន ៣០ម៉ឺនរៀល

-និទ្ទេស E ចំនួន១.៥៣០នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល សរុប៧៦លាន ៥០ម៉ឺនរៀល

-សិស្សអប់រំបច្ចេកទេសចំនួន៧៤នាក់ ទទួលបានថវិកាចំនួន ៨.៥០០.០០០រៀល

-ដោយឡែកសម្រាប់លោកនាយក នាយករង លោកស្រីនាយិកា នាយិការង លោកគ្រូ អ្នកគ្រូថ្នាក់ទី១២ ចំនួន៥៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល សរុប៥៥លានរៀល 

-សរុបទឹកប្រាក់ជារួមចំនួន ៤១៦.៥៥០.០០០៛៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

ទិដ្ឋភាពពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]