ភ្នំពេញ៖ នៅជំនឿរបស់ប្រជាជនកម្ពុជាជាច្រើន នាំគ្នាជឿថា នៅលើលោកយើងនេះមានវត្ថុស័ក្ខសិទ្ធ និងរឿងរ៉ាវចម្លែកដែលអាចកើតឡើងបានគ្រប់ពេល គ្រាន់តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជួបនូវព្រឹត្តិការណ៍ទាំងនោះទេ ដោយអាចពឹងទៅលើនិស្ស័យ និងសំណាងប៉ុណ្ណោះ។
ជាការពិតណាស់ ចំពោះរឿងវ៉ាវអបិយជំនឿទាំងឡាយ នៅតែជារឿងអាថ៌កំបាំងក្នុងផ្នត់គំនិតបងប្អូនប្រជាជនកម្ពុជាដដែល ដោយក្នុងនោះមានមនុស្សមួយចំនួនជឿថាសត្វនាគ គឺពិតជាមាននៅក្នុងលោកយើងនេះពិតប្រាកដមែន ស្របពេលដែលមនុស្សមួយចំនួនផ្សេងទៀតគិតថា សត្វនាគមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្ងៃនេះពិធីករ អុឺម ជីវ៉ា បានមកធ្វើកិច្ចសម្ភាសជាមួយនឹងលោកឧកញ៉ា ឆេង ប៉េងគុណ ហៅ លោកគ្រូមហាជ័យ បានបកស្រាយអំពី សត្វនាគគឺពិតមែន ដោយមានសរុប៥០០ត្រកូលមាន ៧ពណ៍ ដូចជា ពណ៍ស ខៀវ ខ្មៅ បៃតង មាស ក្រហម និង៧ពណ៍សុទ្ធតែម្តង ចំណែកមានប្រកេសមាន១ ៣ ៥ ៧ និង៩ ក្រៅពីនេះ បារមីគឺមាន៣លំដាប់ ថ្នាក់ទាប ថ្នាក់កណ្តាល ថ្នាក់ខ្ពស់ ហើយមិនមែនមនុស្សទាំងសុទ្ធតែអាចមើលឃើញនោះទេ ក្រោពីនេះអ្នកគ្មានជំនឿ ក៏មិនអាចមើលឃើញនោះឡើយ។
យ៉ាងណាមិញ សូមទស្សនិកជនទាំងអស់គ្នា ទស្សនាសណ្តាប់ដោយ វិចារណញ្ញាណ និងវិភាគរបស់បងប្អូន ប៉ុន្តែប្រសិនជាមិនជឿសូមកុំប្រមាថ៕
ប្រភព៖ សិល្បៈករកម្ពុជា និងសង្គម
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]