ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន២៩នាក់បន្ថែមទៀត ទៅលើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយពីបានរកឃើញ ៦នាក់កាលពីម្សិលមិញនេះឯង។
ដោយឡែក បើគិតត្រឹមល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ពីការបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន២៩នាក់បន្ថែម ទៀតលើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលនេះតម្រូវឱ្យអ្នកដែលធ្លាប់មកធ្វើបាតុកម្ម និងអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលទាំងនោះត្រូវតែតាមដានសុខភាពខ្លួនឯង ឱ្យបានមុឺងម៉ាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់អ្នកប៉ះពាល់ជាមួយក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលវិជ្ជមានកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ អោយបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល និងស្នើអ្នកប៉ះពាល់ផ្ទាល់និងប្រយោលទៅធ្វើតេស្តរកកូវីដ១៩៕
ប្រភព៖ BTV
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]