ហុងកុង៖ ក្រោយពីបានលែងលះគ្នាប៉ុន្មានឆ្នាំទៅនេះ ក្រឡេកឃើញថា អាជីពអតីតគូស្វាមីភរិយា Yang Mi និង លោក Hawick Lau បានប្រែទៅមុខផ្សេងគ្នា ខណៈដែលតារាស្រី Yang Mi នៅជាប់ក្នុងតារាលំដាប់ ចេញបង្ហាញមុខលើក្របទស្សនាវដ្ដី ក៏ដូចជា ការផ្សាយពាណិជ្ជកម្មមិនឈប់ឈរ ប៉ុន្តែ អតីតស្វាមីនាង បានប្រែជាស្ងប់ស្ងាត់ជាងមុនទៅវិញ ព្រមទាំងធ្វើឲ្យមហាជនជាច្រើនជឿថា តារាសម្ដែងប្រុស រូបនេះ អន់ជាងអតីតភរិយាទាំងស្រុង ជាមួយនឹងអាជីពសិល្បៈបានធ្លាក់ចុះខ្លាំង។
ដោយឡែក តាមរយៈប្រភពចុងក្រោយពីឧស្សាហកម្មកម្សាន្តមួយ បានឲ្យដឹងថា លោក Hawick Lau បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ដោយសារតែសមត្ថភាពជំនួញដ៏គួរឲ្យកត់សម្គាល់របស់ខ្លួន ព្រោះក្រៅពីមានអាជីពជាតារាសម្ដែងហើយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អតីតស្វាមី Yang Mi ទទួលបានបទពិសោធន៍ច្រើន ក្នុងជំនួញអចលនទ្រព្យ។ ជាពិសេស នៅពេលដែលរូបលោក បានចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តដំបូង តារាប្រុសរូបនេះ បានវិនិយោគយ៉ាងសកម្ម ដោយទិញអគារ និងផ្ទះជាច្រើនរាប់មិនអស់ នៅហុងកុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តម្លៃនៃអចលនទ្រព្យរបស់ លោក Hawick Lau បានកើនឡើងយ៉ាងឆាប់រហ័ស ដោយយោងតាមការប៉ាន់ស្មាននោះ តារាប្រុសរូបនេះ កំពុងកាន់កា.ប់ប្លុកអចលនទ្រព្យ ដែលមានតម្លៃ ១៦០ លានយ័ន (ប្រហែល ២៥លានដុល្លារ) និងទទួលបាន ការសរសើរជាច្រើន ទៅលើអាជីពជំនួញ និងការវិនិយោគរបស់តារាប្រុសរូបនេះ ដែលមានភាពរីកចម្រើន ដូចអាជីពសម្តែងរបស់ខ្លួន ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]