រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយ ក្រោយពេលសម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួនហើយនោះ អតីតគូស្វាមីភរិយា តារាកំប្លែង នាយតាក់ស៊ី និងតារាកំប្លែង នាងភីម ក៏មានគ្រួសារថ្មីរៀងខ្លួន មិនតែប៉ុណ្ណោះ គ្រួសារថ្មីសុទ្ធតែមានជីវិតសុភមង្គលដូចគ្នា ខណៈពេលនេះ នាងភីម ទទួលចំណងដៃកូនប្រុសម្នាក់ទៅហើយ។

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតគ្រួសាររបស់តារាកំប្លែងស្រីរូបនេះវិញ គេឃើញរូបនាង កំពុងរស់នៅក្នុងជីវភាពធូធារ មានផ្ទះធំរស់នៅមិនចាញ់តារាកំប្លែងរួមក្រុមឡើយ ជាងនេះទៅទៀត ក្រៅពីការងារសិល្បៈ រូបនាងក៏មានអាជីវកម្មផ្ទាល់ខ្លួន លក់គ្រឿងថែរក្សាសម្រស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បាត់មុខយូរ ពេលនេះ សម្រស់របស់តារាកំប្លែង នាងភីម ស្ទើរធ្វើឲ្យមហាជនមើលសឹងមិនស្គាល់ មិនត្រឹមតែសខ្ចីជាងមុនទេ រូបនាងកាន់តែមានទឹកមុខស្រស់ស្រាយ សាច់ឡើងទ្រលុកទ្រលន់ ដូចមនុស្សថ្មីមួយផ្សេងទៀត ស្រស់ស្អាតខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាកំប្លែង នាងភីម
  តារាកំប្លែង នាងភីម
  តារាកំប្លែង នាងភីម
  តារាកំប្លែង នាងភីម
  តារាកំប្លែង នាងភីម
  តារាកំប្លែង នាងភីម
  តារាកំប្លែង នាងភីម
  តារាកំប្លែង នាងភីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]