ចិន៖ ថ្មីៗនេះ យោងតាមទំព័រ Sina បានឲ្យដឹងថា តារាសម្ដែងស្រី Angelababy ត្រូវបានគេរកឃើញ​ ដោយប្រើតួជំនួស នៅក្នុងឈុតឆាកស្នេហា។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅក្នុងឈុតដែលតារាស្រីរូបនេះ សុំឲ្យមានការថតជំនួសនោះ គឺជាឈុតដែលមិនពិបាក និងមិនគ្រោះ.ថ្នា.ក់ដល់អាយុជីវិតនោះទេ គ្រាន់តែឈុតដែលធ្លាក់ពីលើពូកខ្យល់ តែប៉ុណ្ណោះ។

ហេតុការណ៍នេះ បានធ្វើឱ្យ តារាស្រី Angelababy រងការរិះគន់យ៉ាងខ្លាំងថា រូបនាងមិនមានជំនាញវិជ្ជាជីវៈ និងមានគុណភាពវិជ្ជាជីវៈតិចជាងមិត្តរួមការងារដែលជាសិស្សប្អូនរបស់នាងទៅទៀត ខណៈដែលសិស្សប្អូនរូបនេះ អាចថតឈុតដោយខ្លួនឯង និងមិនប្រើតួជំនួសដោយមិនចាំបាច់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការសម្ដែងនៅ​ក្នុង​រឿង​បែប​ដោះស្រាយ​ឧ.ក្រិ.ដ្ឋ.កម្ម​បែបស្នេហាមួយនេះ គឺជាតួនាទី​​ថ្មី​មួយសម្រាប់​អាជីព​សម្ដែង​របស់ Angelababy តែសំឡេង​រំខាន​ ក៏ដូចជា ការរិះគន់បែបនេះ ហាក់កំពុងតែ​ធ្វើ​ឲ្យរូបនេះ បានបាត់បង់​ពិន្ទុ​ នៅក្នុង​ក្រសែ​ភ្នែក​ទស្សនិកជន៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖​ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
ឈុតសម្ដែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]