កូរ៉េខាងជើង៖ អាជ្ញាធរកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានចាប់ខ្លួនគ្រូបង្រៀនរាំម្នាក់ និងសិស្សជាច្រើននាក់ ពីបទប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីបង្រៀនក្បាច់រាំ យកតាមបែប «ពួកមូលធននិយម»។ នេះតាមការចុះផ្សាយរបស់សារព័ត៍មាន Daily Mail។

គ្រូបង្ហាត់របាំ នៅទីក្រុង Pyongsong ភាគពាយ័ព្យប្រទេសកូរ៉េខាងជើង បានប្រើ USB drive ដែលមានបទចម្រៀងបរទេស និងវីដេអូរាំដើម្បីបង្រៀនក្មេងជំទង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសអាស៊ី​ឯកោមួយនេះ បានអនុម័តច្បាប់លុបបំបាត់គំនិត និងវប្បធម៌ប្រតិកម្មនៅចុងឆ្នាំ២០២០ ដើម្បីបង្ក្រាបការចែកចាយ និងការមើលប្រព័ន្ធផ្សព្វផ្សាយបរទេស ជាពិសេសពីប្រទេសមូលធននិយម ដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាដើម។

ច្បាប់ដ៏តឹងរ៉ឹងនេះ ត្រូវបានប្រើប្រាស់ដើម្បីដាក់ទណ្ឌកម្មអ្នកបើកបរចំពោះការលាបពណ៌កញ្ចក់រថយន្តរបស់ពួកគេ និងប្រើប្រាស់ពាក្យស្លោក និងពាក្យស្លោក យកតាមបែបកូរ៉េខាងត្បូង។អ្នកស្រុកនៃប្រទេសកូរ៉េខាងជើងម្នាក់ បានប្រាប់វិទ្យុអាស៊ីសេរីថា៖ ក្រុមអធិការកិច្ចប្រឆាំងសង្គមនិយមបានចាប់គ្រូរបាំម្នាក់ដែលមានអាយុ ៣០ ឆ្នាំដែលកំពុងបង្រៀនរបាំឌីស្កូបែបបរទេសដល់សិស្សជំទង់នៅ Yangji-dong ទីក្រុង Pyongsong។

ក្រុមអធិការកិច្ចប្រឆាំងសង្គមនិយម ដែលជាប្រតិបត្តិការរួមគ្នានៃនាយកដ្ឋានសន្តិសុខរដ្ឋ និងប៉ូលីស បាននិងកំពុងបង្រ្កាបយ៉ាងខ្លាំងលើពលរដ្ឋណា ដែលមើលភាពយន្តកូរ៉េខាងត្បូង និងការចែកចាយប្រព័ន្ធផ្សព្វផ្សាយបរទេស។ ក្នុងនោះ បើតាមប្រភពពីវិទ្យុអាស៊ីសេរី បានឲ្យដឹងថា ស្ត្រីរូបនោះ មានបរិញ្ញាបត្រផ្នែករបាំ នៅសាកលវិទ្យាល័យ Pyongsong University of the Arts ហើយនាងត្រូវបានចាត់តាំងឱ្យបង្រៀននៅវិទ្យាល័យ Okchon ក្នុងទីក្រុង Pyongsong។

អ្នកគ្រូរបាំរូបនេះ ត្រូវបានគេរាយការណ៍ថា កំពុងបើកដំណើរការសាលារបាំឯកជន ដោយគិតប្រាក់១០ដុល្លារ សម្រាប់វគ្គសិក្សាមួយម៉ោង។ ប្រភពទីពីរ បានឱ្យដឹងថា៖ ពួកគេចូលចិត្តរៀនរាំតាមរបៀបកូរ៉េខាងត្បូង ចិន និងអាមេរិក ជាជាងយកស្ទីលរបស់កូរ៉េខាងជើង។ ដូច្នេះ អ្នកគ្រូរូបនេះ បានបង្រៀនកូនសិស្សរាំ បានពីរបៀប៕

ប្រមុខដឹកនាំកូរ៉េខាងជើង​ លោក គីម ជុងអ៊ុន
ប្រមុខដឹកនាំកូរ៉េខាងជើង​ លោក គីម ជុងអ៊ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]