ថៃ៖ ថ្វីត្បិតតែជាគូស្នេហ៍ដែលទើបទាក់ទងគ្នាក៏ដោយ តែទំនាក់ទំនងនិងភាពផ្អែមល្ហែម របស់ តារាស្រី Taew Natapohn និងសង្សារបណ្ដូលចិត្តហាក់មិនថមថយទាល់តែសោះ ក៏ដូចជាចេញមកបង្អួតដល់ទស្សនិកជនជាប្រចាំ ទៀតផង។

ថ្មីៗ​នេះ ​ឆ្លៀតឱកាស​ក្នុង​ថ្ងៃ​ពិសេស​ដែលជា​ថ្ងៃ​ខួបកំណើត​គម្រប់​ ៣៣​ ឆ្នាំ​របស់ តារាស្រី Taew រូបនាង ថែមទាំងត្រូវបានគូស្នេហ៍ដ៏ស្រស់សង្ហា លោក Pranai នាំទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​​ដើម្បី​អបអរ​ថ្ងៃពិសេសជាមួយគ្នា ព្រមទាំងបាន​ជូន​ភួង​ស្អាតៗ​ទៅដល់តារាស្រីរូបនេះ ដែលធ្វើឲ្យនាងបង្ហាញពីទឹកមុខញញឹមយ៉ាងក្ដីសុខ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងសកម្មភាពដ៏រ៉ូមែនទិករបស់គូស្នេហ៍អ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញពីអារម្មណ៍ជំភើបជំនួស ក្រោយពីបានឃើញពីភាពល្អូកល្អូនមិនផ្លាស់ប្ដូរ និងបាននាំគ្នាចុច like ក៏ដូចជា ចូលរួមជូនពរទៅលើដល់ Taew នៅក្នុងថ្ងៃកំណើតឆ្នាំនេះ គ្រប់ៗគ្នា៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]