កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៦ ខែកុម្ភៈសិល្បករទោល Park Bom ដែលជាអតីតសមាជិកក្រុមចម្រៀងនារីដ៏ល្បី 2NE1 បានបញ្ចេញព័ត៌មានខ្លី ៗ សម្រាប់បទចម្រៀងដែលនឹងមកដល់របស់នាង ដែលត្រៀមនឹងចេញនាពេលខានមុននេះ

ជាក់ស្តែង បទចម្រៀងមានចំណងជើង «You Are My Mirror» ដែលជាបទចម្រៀងសម្រាប់ស៊េរី webtoon ក្នុងរឿង «Fight for My Way» ដែលជាចង្វាក់ភ្លេង R&B ដ៏ទាក់ទាញ បូករួមសម្លេងដ៏ប្លែកគ្មានពីរ របស់តារាស្រីនេះថែមទៀតនោះ បានធ្វើឲ្យបទមួយនេះ កាន់តែពិរោះថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បទចម្រៀងពេញ គេមិនទាន់បានចេញផ្សាយនោះទេ ខណៈ រឿងមួយនេះ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ៨ ខែកុម្ភៈ ខានមុខនេះ​ចំណែកបទចម្រៀងពេញ នឹងចេញផ្សាយតាមក្រោយ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Park Bom
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]