ពិតណាស់ សុខភាពផ្លូវចិត្តក៏មានសារសំខាន់ដូចទៅនឹងសុខភាពផ្លូវកាយរបស់យើងដែរ ហើយនៅពេលដែលសុខភាពផ្លូវចិត្តរឹងមាំ យើងនឹងមានអារម្មណ៍រីករាយ ពោរពេញទៅដោយក្តីស្រលាញ់ មានសុខភាពល្អ ក៏ដូចជាបំពេញការងារកាន់តែប្រសើរជាងមុន។ ដូច្នេះហើយ គ្នាយើងគួរអនុវត្តទម្លាប់ល្អៗមួយចំនួនខាងក្រោមនេះ ដើម្បីបំពេញថាមពលដល់សុខភាពផ្លូវចិត្ត។
១. ចាប់ផ្ដើមរត់លំហាត់ប្រាណ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការរត់មានគុណប្រយោជន៍ដ៏អស្ចារ្យដល់សុខភាពផ្លូវចិត្តរបស់យើង ពីព្រោះវាជួយបំបាត់គំនិត និងអារម្មណ៍ដែលរងសម្ពាធជាច្រើន។ ក្រៅពីនេះ ការរត់ក៏អាចជួយបង្ហាត់ចិត្តរបស់យើងឲ្យផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។ មិនតែប៉ុណ្ណោះ ការរត់ក៏អាចជួយឲ្យយើងមានភាពច្បាស់លាស់ក្នុងចិត្តគំនិតកាន់តែល្អជាងមុនផងដែរ។
២. សម្រាក១០នាទីជារៀងរាល់ថ្ងៃ ដោយមិនធ្វើអ្វីទាំងអស់
ការមិនប្រើកុំព្យូទ័រ ទូរស័ព្ទ ឬអានសៀវភៅ អាចឲ្យយើងនៅជាមួយខ្លួនឯង ក៏ដូចជាស្គាល់ខ្លួនឯងកាន់តែច្បាស់។ ទម្លាប់មួយនេះ នឹងនាំឲ្យយើងទទួលបានសន្តិភាពផ្លូវចិត្តជាក់ជាមិនខាន។
៣. ចំណាយពេល១ថ្ងៃក្នុងមួយសប្ដាហ៍នៅជាមួយអ្នកដែលយើងស្រលាញ់
ទន្ទឹមនឹងនេះ ការចំណាយពេលនៅជាមួយនឹងមនុស្សដែលយើងស្រលាញ់មិនថាជាគ្រួសារ មិត្តភក្ដិ ឬគូស្នេហ៍នោះទេ វានឹងអាចឲ្យយើងមានអារម្មណ៍សុវត្ថិភាព ក៏ដូចជាអាចព្យាបាលរបួសផ្លូវចិត្តទាំងឡាយដែលយើងធ្លាប់ជួយប្រទះកន្លងមកប្រកបដោយប្រសិទ្ធភាព។
៤. ជំរុញទឹកចិត្ត
ការបំផុសគំនិត ក៏ដូចជាការហ៊ានសាកល្បងអ្វីថ្មីៗ អាចនាំឲ្យយើងចាកចេញពីតំបន់ដែលគ្មានផាសុកភាព តែអាចទទួលបានបទពិសោធន៍ជីវិតថ្មីមួយទៀត។ យើងគប្បីសកម្ម ក៏ដូចជារីករាយជាមួយនឹងភាពស្រស់ស្អាត ភាពសម្បូរបែប និងភាពរស់រវើកដែលនៅជុំវិញខ្លួន។
៥. ចាប់ផ្ដើមធ្វើសមាធិ
ការធ្វើសមាធិអាចមានការលំបាកនៅពេលដំបូងៗ ដែលទាមទារឲ្យយើងមានភាពអំណត់អត់ធ្មត់ច្រើន។ ប៉ុន្តែ ទម្លាប់មួយនេះ អាចឲ្យយើងស្ថិតក្នុងសភាពស្ងប់ស្ងៀមជាមួយខ្លួនឯង និងអាចស្វែងយល់ ក៏ដូចជាស្រលាញ់ខ្លួនឯងកាន់តែច្រើន។ ហេតុនេះហើយ គ្នាយើងគប្បីសាកល្បងធ្វើសមាធិចាប់ពីថ្ងៃនេះតទៅ ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]