ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best វគ្គ Beat The Live បានធ្វើការផ្សាយផ្ទាល់សប្តាហ៍ទី3 នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដោយមានការចូលរួមទស្សនាផ្ទាល់ ពីសំណាក់ទស្សនិកជនយ៉ាងច្រើនពេញស្ទូឌីយោតែម្តង។

ដោយសារតែកូវីដ-19 មិនទាន់រលត់បាត់ទាំងស្រុង សម្រាប់ការចូលរួមក៏នៅតែតម្រូវឲ្យមានការការពារយ៉ាង ខ្ជាប់ខ្ជួន តាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវគ្គផ្សាយផ្ទាល់សប្តាហ៍ទី3 នេះ មានជើងខ្លាំងតែដប់រូបប៉ុណ្ណោះដែលត្រូវបញ្ចេញសមត្ថភាព តែរឿងដែលមិន អាចចៀសបានគឺ មានបេក្ខជន2រូប ត្រូវតម្រូវឲ្យចាកចេញពីកម្មវិធី ដោយយោងតាមលទ្ធផលនៃការបោះឆ្នោត គាំទ្រពីទស្សនិកជនទូទាំងប្រទេស។

ជាលទ្ធផល បេក្ខជនវ័យក្មេងសំឡេងប្លែក សូ សុផានិត ដែលតែងទទួលបានការកោតសរសើរពីគណៈកម្មការ បែរជាត្រូវបានធ្លាក់ចេញពីកម្មវិធីទាំងមិននឹកស្មាន ដោយទទួលបានសំឡេងបោះឆ្នោតគាំទ្រតិចជាងគេជាមួយបេក្ខនារីមួយរូបទៀតគឺ អ៊ី ម៉ារីណែត។

  បេក្ខជន សូ សុផានិត

បេក្ខជនទាំងអស់មកដល់វគ្គនេះសុទ្ធតែជាជើងខ្លាំង មិនថាបេក្ខជនក្នុងចិត្តអ្នកមានសំឡេងល្អយ៉ាងណា បើអ្នកគាំទ្រខកខានមិនបានបោះឆ្នោតគាំទ្រជូនច្រើន នោះលទ្ធផលប្រាកដនឹងត្រូវចាកចេញពីកម្មវិធី។

សប្តាហ៍ទី4 ដែលជាសប្តាហ៍បន្ទាប់នឹងនៅសល់តែបេក្ខជន 8រូប ប៉ុណ្ណោះ ដែលនឹងត្រូវបន្តប្រកួតប្រជែង នៅលើឆាកដ៏អស្ចារ្យក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best

  បេក្ខជន សូ សុផានិត
  បេក្ខជន សូ សុផានិត
  បេក្ខជន សូ សុផានិត
  បេក្ខជន សូ សុផានិត

ទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]