កោះរ៉ុងសន្លឹម៖ ពិតណាស់ លោក កែវ វាសនា គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពខ្លាំង ដោយលោកត្រូវបានទស្សនិកជនគោរពស្រលាញ់ និងទទួលជាតារាម្នាក់ដែលស្ថិតនៅក្នុងស្រទាប់មិត្តៗយុវវ័យច្រើនឆ្នាំណាស់មកហើយ បើទោះបីជាបច្ចុប្បន្ន លោកមានគ្រួសារយ៉ាងកក់ក្តៅ យ៉ាងណាក្តី។
ជាក់ស្ដែង កាលពីម្សិលមិញនេះ លោក កែវ វាសនា បានដឹកដៃគ្រួសារ មានភរិយា និងកូនៗជាទីស្រឡាញ់របស់លោក ធ្វើដំណើរកម្សាន្ត សាងសុភមង្គល យ៉ាងកក់ក្តៅនៅឯកោះរ៉ុងសន្លឹម ថែមទាំងបានបង្ហោះរូបភាព ដែលបង្ហាញពីភាពសប្បាយរីករាយ ជាមួយភរិយានិងកូនៗលោកទៀតផង ដែលធ្វើឲ្យហ្វេនៗច្រណែនមិនស្ទើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីបង្ហោះរូបខណះពេលធ្វើដំណើរកម្សាន្តនេះហើយ ក៏មានអ្នកគាំទ្រជាច្រើនសរសើរក៏ដូចជាច្រណែនពីជីវិតតារាប្រុសរូបនេះ ដែលតែងតែមានពេលវេលាសម្រាប់ក្រុមគ្រួសារ ថែមទាំងជាគូស្នេហ៍គំរូដោយពុំដែលឃើញមានរឿងអាស្រូវទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]