ថៃ៖ ដូចដែលធ្លាប់បានដឹងមកហើយថា អ្នកលក់អនឡាញដ៏ល្បី Pimrypie ហាក់កំពុងតែមានការគាំទ្រពីអតិថិជន ដែលបានធ្វើឲ្យការរកស៊ីរបស់នាងកាន់តែកាក់កប រលូនទៅមុខ ព្រមទាំងអាចឲ្យនាងរកបានចំណូលយ៉ាងច្រើន នាពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ អ្នកជំនួញរូបស្រស់ម្នាក់នេះ មិនត្រឹមតែធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ទៅលើការរកស៊ីរបស់នាងតែប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេបានផ្ដោតការយកចិត្តទុកដាក់ទៅលើសម្រស់របស់នាងកាន់តែខ្លាំងឡើង ជាមួយនឹងការរៀបចំខ្លួន លេងស្ទាយ៍មុខមាត់ដ៏ទាក់ទាញ ខណៈដែលទម្រង់មុខមាត់របស់នាងបែបនេះ ក៏ត្រូវបានគេដឹងថា នាងបានធ្វើការកែកុនយ៉ាងច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់នោះ Pimrypie ក៏ធ្លាប់បានបង្ហើបថា រូបនាងបានធ្វើការកែសម្ផស្ស ទៅលើច្រមុះ ធ្វើថ្ងាស សាក់ចិញ្ចើម វះកាត់ត្របកភ្នែក ធ្វើរោមភ្នែកឲ្យវែង កែមាត់ ជាពិសេស កាន់តែខ្លាំងជាងគេនោះ គឺនៅត្រង់កន្លែងចង្កា ដែលនាងបានធ្វើវារហូតដល់ទៅ ៦ ឬ ៧ ដល់ ហើយ។ ម៉្យាងវិញទៀត ការកែកុនយ៉ាងច្រើនបែបនេះ ពិតជាធ្វើឲ្យសម្រស់របស់នាងកាលពីមុន និងបច្ចុប្បន្ន កាន់តែមានភាពខុសប្លែក មើលសឹងតែមិនស្គាល់ជាមួយនឹងភាពស្រស់ស្អាតជាងមុន ក៏ដូចជាធ្វើឲ្យនាងមានការពេញចិត្តនឹងលទ្ធផល ដែលទទួលបាន ផងដែរ៕
ប្រភព៖ New.lidapost
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]