មុននឹងសម្រេចចិត្តចូលរោងការ គ្នាយើងមិនថាប្រុស ឬស្រីមិនគួររំលងការពិនិត្យសុខភាពមុនចាប់ផ្ដើមជីវិតជាគូនោះទេ។ ការពិនិត្យសុខភាពមុនរៀបការ គឺជារឿងគួរធ្វើដើម្បីជីវិតអាពាហ៍ពិពាហ៍ ប្រកបដោយភាពរីករាយ និងមានសុខភាពល្អ។
យើងគួរពិនិត្យសុខភាពមុនរៀបការទៅលើចំណុចអ្វីខ្លះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការពិនិត្យសុខភាពមុនពេលរៀបការពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនខ្លាំងណាស់ដល់ជីវិតជាដៃគូរបស់ប្ដីប្រពន្ធថ្មីថ្មោង ព្រោះយើងអាចដឹងពីដំណាក់កាលដំបូងនៃជំងឺមួយចំនួនមុនចាប់ផ្ដើមរស់នៅជាមួយគ្នា និងផ្ដល់ភាពងាយស្រួលក្នុងការសម្រេចទាក់ទងនឹងបញ្ហាសុខភាពទៅថ្ងៃអនាគត។ គ្នាយើងគួរពិនិត្យសុខភាពមុនរៀបការលើ ៤ ចំណុចខាងក្រោមនេះ៖
១. តេស្តរកមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ
មេរោគអេដស៍ ជំងឺរលាកថ្លើមប្រភេទ B និង C ជាស្ថានភាពជំងឺដែលអាចនៅជាប់ជាមួយយើងពេញមួយជីវិត ហើយប្រសិនបើមិនគ្រប់គ្រង ឬព្យាបាលត្រឹមត្រូវទេ នោះអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែមានភាពតានតឹង។ ហេតុនេះហើយទើបចាំបាច់យ់ងត្រូវបញ្ចូលក្នុងតារាងពិនិត្យសុខភាពមុនរៀបការ។ ការដែលយើងបានដឹងពីស្ថានភាពជំងឺទាំងនេះរបស់ដៃគូជាមុន យើងអាចរកវិធីការព្យាបាល ឬគ្រប់គ្រងច្បាស់លាស់ណាមួយបាន និងអាចការពារខ្លួនពីការឆ្លងជំងឺពីដៃគូបានថែមទៀតផង។ ជំងឺកាមរោគផ្សេងៗដូចជា ជំងឺប្រមេះទឹកបាយ ជំងឺស្វាយ បាក់តេរីទ្វារមាស ឬកើតឫស អាចព្យាបាលដោយការថែទាំត្រឹមត្រូវតិចតួច ហើយជួយកាត់បន្ថយហានិភ័យនៃភាពគ្មានកូន និងការរលូតកូនបានថែមទៀតផង។
២. តេស្ដភាពស៊ីគ្នានៃក្រុមឈាម
ក្រុមឈាមត្រូវតែមានភាពស៊ីគ្នារវាងដៃគូទាំងសងខាង ដើម្បីចៀសវាងបញ្ហាអំឡុងពេលមានផ្ទៃពោះដូចជាជំងឺរេស៊ីសជាដើម។ ជំងឺនេះ ជាស្ថានភាពនៃអង្គបដិប្រាណនៅក្នុងឈាមរបស់ស្ត្រីមានផ្ទៃពោះបំផ្លាញកោសិកាឈាមរបស់ទារក។ នេះអាចបណ្ដាលឲ្យគភ៌នៅក្នុងផ្ទៃប្រឈមនឹងបញ្ហាស្លាប់នៅក្នុងពោះ និងការរលូតចេញតែម្ដង។
៣. តេស្តភាពអាចមានកូន
ការតេស្តនេះមានភាពចាំបាច់ដោយថាពើសិនជាមានបញ្ហាទាក់ទងនឹងការមិនអាចមានកូន យ់ងអាចដោះស្រាយបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបានដោយមិនបង្កឲ្យមានបញ្ហាផ្លូវចិត្ត ជម្លោះក្នុងគ្រួសារ ឬប៉ះពាល់ដល់អារម្មណ៍ដៃគូទាំងសងខាងក្រោយរៀបការឡើយ។
៤. តេស្តហ្សែន ឬជំងឺរ៉ាំរ៉ៃ
ការពិនិត្យសុខភាពមុនពេលរៀបការលើផ្នែកហ្សែនអាចជួយគ្នាយើងរកឃើញជំងឺនៅដំណាក់កាលដំបូងៗ និងមានវិធានការព្យាបាល ឬការពារយ៉ាងមានប្រសិទ្ធភាព មុនពេលជំងឺឈានដល់ដំណាក់កាលចុងក្រោយ។ ការធ្វើតេស្ដនេះគួរតែរួមបញ្ចូលការពិនិត្យជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម កោសិកាមហារីក និងជំងឺឈាម Thalassemia។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]