រាជធានីភ្នំពេញ ៖ ពិតណាស់ អតីតតារាសម្តែងប្រុស លោក ជុំ ស៊ីថា ហាក់ដកខ្លួនកាន់តែឆ្ងាយពីសិល្បៈ ខណៈរៀបការរួចជាមួយនឹង​ ភរិយាជាអ្នកជំនួញអនិកជនអាមេរិករបស់ខ្លួន ជាពិសេសទៅទៀតនោះ បន្ទាប់ពីទទួលបានកូនភ្លោះ៣ ដំបូងគេក្នុងវិស័យសិល្បៈហើយនោះ រូបលោក ត្រូវមហាជនកាន់តែផ្តោតការចាប់អារម្មណ៍នឹង ជីវិតឯកជនរបស់រូបលោក កាន់តែខ្លាំងឡើង។

ទន្ទឹមនឹងនេះ មហាជនផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញផ្ទះវីឡាធំស្កឹមស្កៃរបស់អតីតតារាប្រុសរូបនេះ មិនទាន់រួចរាល់ជាស្ថាពរក៏ពិតមែន តែចេញគ្រោងផ្ទះមក ធំស្កឹមស្កៃខ្លាំង មិនចាញ់ខ្នាតអភិជនក្នុងស្រុកខ្មែរប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបលោកក៏ធ្លាប់បើកបង្ហាញ ការដេគ័រផ្នែកខ្លះនៅក្នុងភូមិគ្រឹះខ្លួន រៀបចំដូចនៅសណ្ឋាគារលំដាប់ផ្កាយ៥ ពណ៌មាសនិងពណ៌ស រំលេចឡើងគួរឲ្យទាក់ភ្នែក ជាពិសេសទៅទៀត មើលតែរបងផ្ទះរូបលោក ក៏ដឹងថា មិនធម្មតាដែរ។

មិនត្រឹមតែធំខ្ពស់នោះឡើយ ទ្វាររបងមួយនេះ មានបង្កប់រចនាក្បូរក្បាច់ ជាមួយនឹងពណ៌មាស ដែលធ្វើឲ្យរបងផ្ទះ មើលទៅពិតជា អស្ចារ្យខ្លាំង មិនខុសគ្នាឆ្ងាយនឹងរបងផ្ទះឋានឧកញ៉ាប៉ុន្មានឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អតីតតារាសម្តែង ជុំ ស៊ីថា 
អតីតតារាសម្តែង ជុំ ស៊ីថា និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]