ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយកាលពីថ្ងៃចន្ទ (៧កុម្ភៈ) ថា ប្រទេសអូស្ត្រាលីនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញយ៉ាងពេញលេញ ចំពោះអ្នកកាន់ទិដ្ឋាការដែលបានចាក់ថ្នាំបង្ការទាំងអស់ ចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ បន្ទាប់ពីជិតពីរឆ្នាំចាប់តាំងពីលោកបានបិទការហោះហៅចូលស្រុក។

ក្នុងនោះផងដែរ តាមប្រភពដដែល នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ ដោយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថា ប្រសិនបើអ្នកត្រូវបានចាក់វ៉ាក់សាំងពីរដង យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ នេះបើតាមរូបលោក មានប្រសាសនិ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការបន្ធូរបន្ថយច្បាប់ព្រំប្រទល់ ព្រំដែន នឹងជាការជំរុញសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងអាជីវកម្មទេសចរណ៍ផ្សេងទៀត ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការបិទកន្លងមក និងមានភាពប្រសើរឡើងវិញ។

គួររំលឹកផងដែរ សប្តាហ៍មុនបានឃើញថាមានការថយចុះនៃការឆ្លងប្រចាំថ្ងៃ និងករណីចូលសម្រាលក្នុងមន្ទីរពេទ្យ ដោយប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកឆ្លងថ្មីជាង ២ម៉ឺន ៣ពាន់ នាក់កាលពីថ្ងៃចន្ទ ដែលជាចំនួនទាបបំផុតសម្រាប់ឆ្នាំ ២០២២៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]