ថៃ៖ រូបភាពជាច្រើនរបស់​​បុរស​ជនជាតិ​ថៃ​ម្នាក់​ បាន​បង្ហោះ​រូប​ខ្លួន​ឯង​ក្នុង​ឆ្នាំ ២០១៩ បាន​ក្លាយ​ជា​មនុស្ស​ពេញ​និយមត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ដោយសារ​លោក មានមុខមាត់រូបរាង​ស្រដៀងបេះបិតទៅ​នឹង​តារាសម្តែងហូលីវូដ លោក Vin Diesel ដែលគេស្គាល់ភាគច្រើន នៅក្នុងរឿង Fast & Furious។

រូបភាពជាច្រើន​បង្ហាញ​ពី​បុរស​ទំពែក​ នៅ​គ្រប់គ្រង​ដៃ​ចង្កូតរថយន្ត ​ក្នុង​អាវយឺត​ពណ៌​ស និង​ខ្សែ​ក​ឈើ​ឆ្កាងព្រះយេស៊ូ។ក្នុងនោះ សម្លៀកបំពាក់ដែលបុរសរូបនេះ ស្លៀកពាក់ស្រដៀងទៅនឹងអ្វីដែលតួសម្តែងដើរតួជា Dominic Toretto នៅក្នុងរឿង Fast and Furious។ខណៈពេលដែលរូបភាពត្រូវបានបង្ហោះដោយគ្មានចំណងជើង ដោយផ្ទុះកក្រើកពេញបណ្តាញសង្គម ជាមួយនឹងការចែករំលែកជាង ៧៥,០០០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសជនជាតិថៃ ដែលមានរូបរាងស្រដៀងគ្នានេះ រស់នៅក្នុងខេត្ត Chiang Rai ប្រហែលជាបានដឹងពីភាពស្រដៀងមុខមាត់ និងរូបរាងនឹង Diesel មួយរយៈមុនពេលមានកេរ្តិ៍ឈ្មោះថ្មីរបស់លោក ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ។

ក្រៅពីរូបថត និងវីដេអូដែលខ្លួនកំពុងហាត់ប្រាណ រូបថតជាច្រើនសន្លឹកដែលលោកបានបង្ហោះក្នុងហ្វេសប៊ុក ធ្វើឱ្យមានផ្ទុះការសរសើរដល់បុរសរូបនេះ ។

ជាមួយគ្នានោះ នៅឆ្នាំ២០១៦ លោកបានផ្លាស់ប្តូររូបថតប្រូហ្វាល់ Facebook របស់លោកធ្វើប្រដូចតារាសម្តែង Diesel ។

ការផ្លាស់ប្តូរប្រូហ្វាល់ ក្នុងឆ្នាំ២០១៧ និង ២០១៨ ក៏បានបង្ហាញរូបលោក នៅក្នុងអាវយឺតពណ៌សដូចគ្នា ហើយមានរូបស្រដៀងគ្នាទៅនឹងតួសម្តែងក្នុងរឿង Fast and Furious ផងដែរ។

ជាមួយគ្នានោះ តារាសម្តែងរូបនេះ ក៏បានអរគុណអ្នកប្រើប្រាស់បណ្តាញសង្គម ជាមួយនឹងការចូលចិត្ត(Likes) និងចែករំលែក (Share) រូបថតរបស់លោក៕

បុរសដែលមានមុខមាត់ដូច Vin Diesel 
បុរសដែលមានមុខមាត់ដូច Vin Diesel 
Vin Diesel 
Vin Diesel 
Vin Diesel 
បុរសដែលមានមុខមាត់ដូច Vin Diesel

ប្រភព៖ mothership sg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]