ថៃ៖ ពិតណាស់ កំពូលតារាសម្ដែងថៃជើងចាស់ Penpak Sirikul ឬហៅក្រៅ Tai ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈកាលពីអំឡុងឆ្នាំ ១៩៧០ មក នាងពិតជាទទួលបានភាពជោគជ័យខ្លាំងមែន ដោយសារតែភាពប៉ិនប្រសប់ និងសម្រស់ ទើបធ្វើឲ្យនាងអាចឈរជើងមានឈ្មោះល្បីល្បាញរហូតមកទល់នឹងពេលបច្ចុប្បន្ន។

Penpak 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាមានភាពជោគជ័យលើអាជីពសិល្បៈដែលអ្នកណាៗក៏ចង់បានដូច បើយើងក្រឡេកទៅដឹងអំពីជីវិតស្នេហារបស់ Penpak មកដល់អាយុ ៦១ឆ្នាំនេះ នាងនៅតែមិនមានដៃគូជីវិតដូចគេឡើយ ពោលគឺនាងនៅតែទ្រាំនៅម្នាក់ឯងមិនទទួលអ្នកណា។ ព្រោះកាលពីអតីត Penpak ធ្លាប់ជួបរឿងស្នេហាឈឺចាប់ជាច្រើនដង ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ និងជួបរឿងលែងលះម្ដងហើយម្ដងទៀតជាមួយអតីតស្វាមីរហូតដល់ទៅ ៣នាក់។

ដោយក្នុងនោះ ស្វាមីដំបូងឈ្មោះ Samat Boribunwet រៀបការនៅឆ្នាំ ១៩៧៨ ទទួលបានកូនប្រុសម្នាក់ ហើយក៏បានលែងលះគ្នាក្នុងឆ្នាំ ១៩៨០។ បន្ទាប់មករំលងបានត្រឹម ១ឆ្នាំ នាងក៏បានរៀបការស្វាមីទី ២ ក្នុងឆ្នាំ ១៩៨១ ដែលជាអ្នកសិល្បៈដូចគ្នាគឺលោក Teerapong Leowrakwong ហើយក៏លែងលះគ្នាក្នុងឆ្នាំ ១៩៨៣ ។ ក្រោយព្យាបាលរបួសចិត្ត ១៤ឆ្នាំបន្ទាប់ពីបែកស្វាមីទី២ Penpak ក៏សម្រេចចិត្តរៀបការស្វាមីទី ៣ ជាមួយលោក Namphol Ruksapong នៅឆ្នាំ ១៩៩៧ ដែលគិតថាអាចរួមរស់ជាមួយគ្នាបានរៀងរហូត តែខុសការគិត ពួកគេក៏បានបែកផ្លូវគ្នានៅឆ្នាំ ២០០៥។

Penpak និងអតីតស្វាមីទី ២

រឿងរ៉ាវក្រោយមកទៀត តារាស្រីរូបនេះ គិតថានឹងមិនទទួលអ្នកណាដាក់ក្នុងបេះដូងទៀតឡើយ ស៊ូនៅម្នាក់ឯងដើម្បីឲ្យស្ងប់ចិត្តបន្តិច តែនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ កូនប្រុសតែមួយរបស់នាងជាមួយស្វាមីទី១ ក៏បានស្លា.ប់ក្នុងវ័យ ៣០ឆ្នាំ ដោយសារជំងឺមហារីកទៀត។ ចំពោះរឿងដ៏សង្វេគទាំងនេះហើយ ទើបធ្វើហ្វេនៗជាច្រើនអាសូរដល់ឲ្យតារាស្រីវ័យ ៦១ឆ្នាំ រូបនេះ ព្រោះនាងមានទាំងកេរ្តិ៍ឈ្មោះ មានទាំងទ្រព្យសម្បត្តិ តែបែរជាគ្មានមនុស្សសំខាន់ អាចយល់ចិត្ត និងនៅក្បែរមើលថែសូម្បីម្នាក់៕

Penpak និងកូនប្រុសដែលបានស្លា.ប់
Penpak 
Penpak 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]