ថៃ៖ គឺជាទំនាក់ទំនងស្នេហាថ្មីមួយ សម្រាប់ តារាសម្ដែងស្រី Woonsen ជាមួយនឹងអ្នកជំនួញរូបស្រស់ លោក Nik Thanaphumkul បើទោះជាមិនសូវបានចេញមុខជាញឹកញាប់នៅលើបណ្ដាញសង្គម ប៉ុន្តែក្ដីស្រលាញ់ និងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ គឺនៅតែមានជានិច្ច មិនខុសពីគូស្នេហ៍ដទៃឡើយ។ 

ថ្មីៗ​នេះ នៅ​ក្នុង​ថ្ងៃ​ពិសេស​មួយ ដែល​ជា​ថ្ងៃ​ខួប​កំណើត​របស់​របស់គូស្នេហ៍ តារាស្រី Woonsen បានផ្លាស់ប្ដូរតួនាទីសុំធ្វើជាតួឯកប្រុស ដើម្បីរៀបចំពិធីជប់លៀងប្រារព្ធខួបកំណើតរបស់ចំពោះគូស្នេហ៍របស់ខ្លួន យ៉ាងរ៉ូមែនទិកទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅថ្ងៃខួបកំណើតរបស់សង្សារបណ្ដូលចិត្ត Woonsen បានបង្ហោះរូបភាព ដែលអ្នកទាំងពីរ បានទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា យ៉ាងមានក្ដីសុខ ព្រមទាំងមានការចូលរួមដោយមិត្តភក្តិស្និទ្ធស្នាលក្នុងវិស័យសិល្បៈ ថែមទៀត។ នេះអាចនិយាយបានថា គឺជាសកម្មភាពដ៏ល្អូកល្អើនមួយ ដែលហ្វេនៗគ្រប់គ្នាបានទន្ទឹងរង់ចាំមើល បន្ទាប់ពីរក្សាខ្លួននៅលីវអស់មួយរយៈ រហូតប្រកាសថាមានទំនាក់ទំនងស្នេហ៍ថ្មីលើកនេះ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

 Woonsen
 Woonsen
​គូស្នេហ៍របស់ Woonsen
​គូស្នេហ៍របស់ Woonsen
Woonsen និង​គូស្នេហ៍
Woonsen និង​គូស្នេហ៍
Woonsen និង​គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]