ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២២នេះ សិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០-២០២១ ទទួលបាននិទ្ទេស A ទាំង ១៥៣នាក់ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បាននាំយកម៉ូតូមកប្រគល់ នៅសាលសន្និសីទសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។ 

គួររំលឹកផងដែរថា ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១នេះ នៅមណ្ឌលសៀមរាប មានសិស្សប្រឡងជាប់ចំនួន ៦ពាន់៤៣៤នាក់ ស្រី ៣ពាន់៨៥៤នាក់ ស្មើនឹង ៧៤,៣០% ក្នុងនោះស្រី ៧៧,៨៣%។ ដោយឡែកក្នុងនោះសិស្សប្រឡងបាននិទ្ទេស A ចំនួន ១៥៣នាក់ ស្រី ៨៨នាក់ ,និទ្ទេស B ចំនួន ៤០៥នាក់ ស្រី ២៤១នាក់ ,និទ្ទេសC ចំនួន ១ពាន់៧៤នាក់ ស្រី ៦៩៣នាក់ និទ្ទេស Dចំនួន ២ពាន់៣០១នាក់ ស្រី ១ពាន់៤៧៦នាក់ និង និទ្ទេសE ចំនួន ២ពាន់៥០១នាក់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖: ហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប

ទិដ្ឋភាពពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]