កូរ៉េខាងត្បូង៖ តារាទូរទស្សនិ៍ Sandara អតីតសមាជិកក្រុមនារី 2NE1 បានបង្ហោះរូបចំប្លង់មុខ ប៉ុន្មានសន្លឹក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមអ៉ីនស្តារក្រាម ជាមួយនឹងសម្រស់ ដែលនៅតែក្មេងជាងវ័យរបស់នាង។

ក្នុងនោះផងដែរ ជាមួយរូបភាព កាន់កែវស្រា ដែលថតនៅជិតសាច់មុខ ជាមួយមុខទទេរស្អាត អាចឲ្យយើងឃើញយ៉ាងច្បាស់ នូវទម្រង់មុខដ៏ស្រស់ស្អាត និងអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺសាច់មុខសម៉ង់ខៃ ជាពិសេស កែវភ្នែកធំរបស់នាង ដោយអួតពីសម្រស់ដ៏ល្អឥតខ្ចោះ ស្ថិតក្នុងវ័យ ៣៧ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នេះមិនមែនលើកទីមួយទេ ដែលតារាស្រីរូបនេះ បង្អួតពីសម្រស់នាងបែបនេះ ព្រោះជារឿយៗ Dara តែងតែទទួលបាន ការកោតសរសើររាប់មិនអស់ ជាមួយសម្រស់គ្មានស្នាមអាចម៍រុយ ឬក៏ស្នាមជ្រីវជ្រួញអ្វីបន្តិចសោះឡើយ ទោះបីតារាស្រីរូបនេះ កាន់តែមានវ័យជ្រេ តែសម្រស់ហាក់ក្មេងទៅៗ ដូចក្មេងស្រី​ ១៨ ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Sandara
Sandara
Sandara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]