ថៃ៖ បើនិយាយដល់តារាសម្ដែងថៃ ដែលដើរតួអ្នកបម្រើ និងតួម្ដាយមានច្រើននាក់ណាស់ ប៉ុន្តែបើក្រឡេកទៅមើលតារាជើងចាស់ Ampa Phusit គេដឹងថាជាតារាមួយរូបបានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈអស់ជាច្រើនឆ្នាំមកហើយ។ មួយវិញទៀត បើទោះបីគេតែងតែឃើញតារារូបនេះ និយមដើរតួអ្នកបម្រើក៏ពិតមែន តែប្រជាប្រិយភាពក៏មិនធម្មតាប៉ុន្មានឡើយ។
ពិតណាស់ នៅក្នុងរឿងដែល Ampa Phusit លេងតែងតែដើរតួអ្នកបម្រើ ស្លៀកពាក់តែងខ្លួនធម្មតាបែបវ័យចំណាស់ មិនដែលឃើញលេងខ្លួនស្អាតៗ បែបអ្នកមានម្ដងណាសោះឡើយ។ ក្នុងនោះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ជីវិតក្រៅរង្វង់សិល្បៈតារារូបនេះ ពិតជាខុសគ្នាផ្ទុយស្រឡះពីជីវិតក្នុងរឿងភាគ ដោយសារតារារូបនេះ មានជីវភាពល្អប្ររសើរ ប្រើជីវិតយ៉ាងហាយសូរតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីមានជីវភាពល្អ អ្វីដែលគ្រប់គ្នាកត់សម្គាល់ខ្លាំងបំផុតនោះ គឺសម្រស់របស់ Ampa Phusitតែម្ដង បើប្រៀបធៀបពីរូបសម្ផស្សក្នុងរឿង និងក្រៅរឿងគឺខុសគ្នាឆ្ងាយសឹង១៨០ដឺក្រេ។ លើសពីនេះទៅទៀត គ្រប់រូបភាពដែលនាងបង្ហោះ ឃើញថាទាំងក្មេងស្រស់ស្អាត លេងខ្លួនឆើតឆាយមានភាពទាក់ទាញ ហើយស្លៀកក្នុងសម្លៀកបំពាក់ទាន់សម័យមិនចាញ់ក្មេងជំនាន់ក្រោយឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]