សេអ៊ូល៖ កូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា បានកើនលើស ១លាន នៃករណីឆ្លងថ្មី កូវីដ១៩ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ខណៈដែលមន្ត្រីសុខាភិបាលបានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃនៃការឆ្លងថ្មីចំនួន ៣៨,៦៩១ ដែលបានផ្ទុះឡើងនៃប្រភេទ Omicron ។

កូរ៉េខាងត្បូង​បាន​ឃើញ​ករណី​ឆ្លង​កូវីដ១៩ លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០២០ ជាមួយនឹងយុទ្ធសាស្រ្ត រក្សារគម្លាត ក្នុងបរិបទរស់នៅជាមួយនឹងកូវីដ បានធ្វើប្រទេសមួយនេះ បានរក្សាករណី ស្លាប់ទាំងមូលនៅកម្រិតទាប ដោយមិនមានវិធានការការបិទផ្ទប់ ក៏ដូចជាការរីករាលដាលថ្មីនោះទេ។ ប៉ុន្តែការរីករាលដាលនៃប្រភេទ Omicron កំពុងជម្រុញ ឱ្យចំនួនករណីកើនឡើងជារឿងរាល់ថ្ងៃ គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា ការស្លាប់នៅតែមានកម្រិតទាបនៅក្នុងប្រទេស ដែលប្រជាពលរដ្ឋ បានធ្វើការចាក់វ៉ាក់សាំងយ៉ាងពេញលេញ ដោយមានអ្នកស្លាប់ថ្មីចំនួន ១៥ នាក់ត្រូវបានគេរាយការណ៍ថាគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ៕

ប្រភព៖ channelnewsasia.

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]