ថៃ៖ គឺជាដំណឹងដ៏ភ្ញាក់ផ្អើលពេញសិល្បៈកម្សាន្ត បន្ទាប់ពី តារាស្រីដ៏ល្បី Bella Ranee បានបង្ហោះព័ត៌មានតាមរយៈ Instagram ក្រោយពីនាងបានធ្វើតេស្ត និងទទួលបានលទ្ធផលថា បានឆ្លងជំ.ងឺកូវីដ១៩។
មិនត្រឹមប៉ុណ្ណោះ តាមរយៈការជូនដំណឹងនេះ តារាស្រី Bella ក៏បានបញ្ជាក់ពីពេលវេលា និងការទាក់ទងជាមួយនឹងមិត្តជិតស្និទ្ធរបស់នាងម្នាក់ដែលបានឆ្លងជំ.ងឺកូវីដ១៩ ហើយក៏បានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ ព្រមទាំងតាមដានសុខភាពរបស់ខ្លួន។ ប៉ុន្តែ នៅពេលដែលបានទៅពិនិត្យ ដើម្បីទទួលបានលទ្ធផលពិតប្រាកដនោះ ក៏បានរកឃើញថា នាងបានឆ្លងជំ.ងឺកូវីដ ១៩ ទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស អ្នកគ្រប់គ្រងផ្ទាល់ខ្លួន របស់ Bella ថែមទាំងបានជូនដំណឹងដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងកាលវិភាគការងារនាង ដែលនឹងត្រូវពន្យារពេលរហូតដល់ជាសះស្បើយពេញលេញ។ ទន្ទឹមនឹងនេះ Bella ក៏បានអរគុណចំពោះរាល់ការលើកទឹកចិត្ត និងក្ដីបារម្ភពីហ្វេនៗគ្រប់គ្នា ដែលបានផ្ញើមកឲ្យនាង ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]