ជប៉ុន៖ ជាការពិតមុនពេលចូលនិវត្តន៍នៅឆ្នាំ២០១៨ លោកShimiken ដើមឡើយជាស្តេចនៃភាពយន្តសម្រាប់មនុស្សពេញវ័យជប៉ុន (JAV) ១៨+ ដ៏ល្បីល្បាញបានទម្លាយរឿងរ៉ាវនៅពីក្រោយការសម្រេចផ្អាកទទួលការងារ និងចូលនិវត្តន៍មុនអាយុ ដោយសារតែលោកត្រូវរៀបការនិងបង្កើតកូន ក្រោយបានចាប់ដៃគ្នាជាមួយនឹងភរិយារួចមក។
យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍មួយប្រាប់ទៅកាន់អ្នកកាសែត លោក Shimiken បាននិយាយថា "ជារឿយៗដំបូងខ្ញុំខ្មាស់គេ រហូតដល់ខ្ញុំបានឃើញរឿង The Swiss Family Robinson (ភាពយន្តវិទ្យាល័យ) ហើយសម្រេចចិត្តថាខ្ញុំត្រូវតែបង្ហាញវាជាសាធារណៈ។ ខ្ញុំដឹងថាខ្ញុំអាចរស់នៅតាមធម្មជាតិពិតរបស់ខ្ញុំ ហើយខ្ញុំពិតជាពេញចិត្តចំពោះការងាររបស់ខ្ញុំ ប៉ុន្តែខ្ញុំក៏ត្រូវលះបង់វា ដើម្បីសុភមង្គលផ្ទាល់ខ្លួនដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា លោក Shimiken ដែលមានឈ្មោះពិត Ken Shimizu កើតនៅឆ្នាំ ១៩៧៩ នៅតំបន់ជនបទក្បែរទីក្រុងតូក្យូ ហើយលោកបានចូលប្រឡូកនៅក្នុងវិស័យភាពយន្តក្តៅសាច់របស់ជប៉ុនតាំងតែពីនៅយុវវ័យ ដោយអាចរកចំណូលប្រចាំសប្តាហ៍ជាមធ្យមចំនួន ២៣៥៧៣ដុល្លារ។ គាត់ក៏មានរថយន្តចំនួន៥ រួមទាំងម៉ាកល្បីៗដូចជា Audi ឬ Delorean ព្រមទាំងបើកភោជនីយដ្ឋានជាច្រើននៅទីក្រុងតូក្យូផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]