កម្សាន្ត៖ បើទោះបីជាមួយរយៈចុងក្រោយនេះ ឃើញថា មានគូស្វាមីភរិយាតារាប្រុសស្រីដ៏ល្បី នៅក្នុងវិស័យសិល្បៈកម្សាន្ត បានប្រកាសចែកផ្លូវគ្នា បន្ទាប់ពីបានសាងគ្រួសារនឹងគ្នាអស់មួយរយៈពេលក្ដី ប៉ុន្តែ ក៏មិនមែនសុទ្ធតែគ្រប់គ្នានោះទេ ដែលនឹងជួបរឿងបែបនេះ។
ក្រឡេមកមើល សញ្ញានៃសុភមង្គលរបស់ជីវីតប្ដីប្រពន្ធរបស់តារាល្បីក្នុងទ្វីបអាស៊ីទាំងប៉ុន្មានគូនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានអារម្មណ៍រំភើបជំនួស ដោយបានឃើញពីក្ដីសុខនិងភាពផ្អែមល្ហែមមិនចេះផ្លាស់ប្ដូររបស់ពួកគេ ដែលមួយគូៗបានសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំ រៀងៗខ្លួន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ពួកគេទាំងអស់សុទ្ធតែមានភាពសាកសមនឹងគ្នា ជាមួយនឹងរូបរាង អាជីព និងប្រជាប្រិយភាពដ៏គួរឲ្យកោតសរសើរ ក៏ដូចជា របៀបរបបនៃការរស់នៅដ៏ប្រណីត ផងដែរ។
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
១. Carina Lau និង ស្វាមី លោក Tony Leung
ក្នុងឆ្នាំ ២០០៨ គូស្នេហ៍តារាសម្ដែងល្បីបំផុតនៅហុងកុង រវាង តារាស្រីជើងចាស់ Carina Lau និង ស្វាមី លោក Tony Leung បានរៀបការនៅប្រទេសប៊ូតាន ដែលបានចំណាយទឹកប្រាក់ក្នុងតម្លៃរហូតដល់ ៨ លានដុល្លារ។ បន្ទាប់ពី អ្នកទាំងពីរបានណាត់ជួបគ្ នាអស់រយៈពេល ១៩ឆ្នាំ មុននឹងក្លាយជាប្ដីប្រពន្ធ ដែលពោរពេញដោយភាពផ្អែមល្ហែម មកទល់នឹងបច្ចុប្បន្ននេះ។
២. តារាចម្រៀងប្រុស លោក Rain និង ភរិយា Kim Tae Hee
លោក Rain និង Kim Tae Hee ត្រូវបានគេស្គាល់ថាជាគូស្វាមីភរិយាដ៏ល្បីមួយ ក្នុងសិល្បៈកម្សាន្តកូរ៉េខាងត្បូង ព្រោះតែទំនាក់ទំនងដ៏រឹងមាំ ពោរពេញដោយភាពផ្អែមល្ហែម និងតែងតែផ្ដល់នូវក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ។
៣. តារាសម្ដែងស្រី Deepika Padukone និងស្វាមី Ranveer Singh
តារាសម្ដែងស្រី Deepika Padukone និង ស្វាមី លោក Ranveer Singh គឺជាគូស្វាមីភរិយា ដែលមានឥទ្ធិពលបំផុត នៅក្នុងឧស្សាហកម្ម Bollywood នេះបើយោងតាមការស្ទង់មតិរបស់ Indian Institute of Human Brands ។ ជាពិសេស ជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរ ថែមទាំងត្រូវបានប្រព័ន្ធផ្សព្វផ្សាយសរសើរថា ជាគូស្នេហ៍ដ៏មានទេពកោសល្យ មានភាពសាកសមគ្នាទាំងរូបសម្រស់ ផងដែរ។
៤. តារាប្រុស លោក Christopher Lee និង ភរិយា Fann Wong
អាចនិយាយបានថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍ ដែល គូស្វាមីភរិយាដ៏ល្បីមួយគូនេះ បានជួបប្រទះនឹងភាពចុះសម្រុងគ្នាជាច្រើន និងជារឿងដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ។ ជាពិសេស Christopher Lee និង ភរិយា Fann Wong បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយបានរៀបការ នៅឆ្នាំ ២០០៩ ព្រមទាំងមានកូនប្រុសម្នាក់ ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានភាពពេញលេញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]