តៃវ៉ាន់៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់កាលពីថ្មីៗនេះ ដែលបានពិគ្រោះយោបល់ជាមួយមេធាវី បានលើកឡើងឲ្យដឹងថា ស្វាមីរបស់ តារាស្រី Ady An លោក Levo Chen អាចប្រឈមមុខនឹងការជាប់ពន្ធ.នា.គារ រហូតដល់ ២០ ឆ្នាំ ពីបទ.ឧ.ក្រិ.ដ្ឋកម្ម ដូចជា ការរៀបចំល្បែងស៊ីសងខុសច្បាប់ ការលាងលុយកខ្វក់ និងការដឹកនាំអាជីវកម្មល្បែងស៊ីសង ប៉ុន្តែបច្ចុប្បន្ននេះ អ្នកជំនួញដែលជាស្វាមីរបស់តារាស្រីរូបនេះ បានបដិសេធមិនសហការជាមួយនឹងខាងប៉ូលីសនោះទេ។
បន្ទាប់ពី លោក Levo Chen ត្រូវបានចាប់ខ្លួន ក្រុមហ៊ុនរបស់លោក បានរងផលប៉ះពាល់យ៉ាងខ្លាំង។ បើទោះបីជាពាណិជ្ជករ បានលាលែងពីតំណែងជា CEO និងមុខតំណែងផ្សេងទៀត ដើម្បីប្រយោជន៍រួមរបស់ក្រុមហ៊ុនក៏ដោយ ក៏តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននៅតែធ្លាក់ចុះដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រៅពីនេះ ថែមទាំងមានពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយថា តារាស្រី Ady An បានដួ.ល ព្រោះប្តីរបស់នាង ត្រូវបានគេចាប់ខ្លួន ខណៈដែលនាងមានជំងឺបេះដូង និងសុខភាពខ្សោយ ដែលធ្វើឲ្យស្ថានភាពរបស់នាង កាន់តែធ្ងន់ធ្ងរ ថែមទៀត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]